Telegram នឹងប្តឹងឧទ្ធរណ៍ ករណីផ្អាកបណ្តាញសង្គមមួយនេះ ក្នុងប្រទេសប្រេស៊ីល

ក្រុមហ៊ុនបណ្តាញសង្គមTelegram នឹងប្តឹងឧទ្ធរណ៍ ចំពោះការសម្រេចតុលាការប្រេស៊ីល ដែលបញ្ជាឲ្យផ្អាកបណ្តាញសង្គមមួយនេះ ក្នុងប្រទេស។

សេវាកម្មផ្ញើសារ Telegram នឹងប្តឹងឧទ្ធរណ៍ ចំពោះការព្យួរយុត្តិធម៍របស់ប្រទេសប្រេស៊ីល នេះបើយោងតាមសេចក្តីថ្លែងការណ៍ ចេញដោយនាយកប្រតិបត្តិរបស់ខ្លួន គឺលោក ប៉ាវែល ឌូរ៉ូវ (Pavel Durov) ដែលលោកបានសន្យាថា នឹង “ការពារភាពឯកជន និងសេរីភាពនៃការបញ្ចេញមតិ” របស់អ្នកប្រើប្រាស់។

គួរបញ្ជាក់ថា តុលាការប្រេស៊ីល កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ បានបញ្ជាឱ្យផ្អាកដំណើរការកម្មវិធីផ្ញើសារ Telegram ជាបណ្តោះអាសន្នក្នុងប្រទេស និងអនុញ្ញាតឱ្យបើកដំណើរការវិញ រហូតដល់កម្មវិធីនេះព្រមគោរពតាមបញ្ជា ក្នុងការចែករំលែកពត៌មានពីពួកជ្រុលនិយម ណេអូ ណាស៊ី (neo-Nazi)។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយចៅក្រម Wellington Lopes នៅក្នុងតុលាការ នៅរដ្ឋ Espirito Santo ព្រមទាំងចេញការផាកពិន័យជាប្រាក់ ១៩៧,៧៨០ដុល្លារក្នុងមួយថ្ងៃផងដែរ។ ជុំវិញដើមហេតុនេះត្រូវបានប៉ូលីសសហព័ន្ធស្នើសុំដីកាផ្អាក បន្ទាប់ពី Telegram មិនព្រមអនុលោមការសេចក្តីសម្រេចរបស់តុលាការពីមុនក្នុងការប្រគល់ទិន្នន័អំពីក្រុមជ្រុលនិយម neo-Nazi ចំនួនេះពីរករណីនៅលើកម្មវិធី Telegram ដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យមានអំពើហិង្សានៅក្នុងសាលារៀន។

ការប្រកាសនេះមិនត្រឹមតែផ្អាកដំណើរការបណ្តោះអាសន្នទៅលើតែគណនី Telegram មួយចំនួនដូចជារដ្ឋាភិបាលប៉ុណ្ណោះទេ ចៅក្រមប្រេស៊ីលថែមទាំងបញ្ជាក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុកចាប់ផ្តើមផ្អាកការចូលប្រើសេវាកម្មផ្ញើសារ និងការទាញយកថ្មីថែមទៀតផង៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner