ប្រជាជនឥណ្ឌូណេស៊ីដែលជម្លៀសពីស៊ូដង់ ទៅដល់ទីក្រុងហ្សាការតា
ហ្សាកាតា ៖ ជនជាតិឥណ្ឌូណេស៊ី ក្រុមទីមួយដែលជម្លៀសចេញពីប្រទេសស៊ូដង់ដែលហែកហួរដោយជម្លោះ បានត្រលប់ទៅផ្ទះវិញ តាមជើងហោះហើរ ក្រុងជេតដាដ (Jeddah) នៃប្រទេពីអារ៉ាប៊ី សាអូឌីត។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi និងប្រមុខយោធា លោក Yudo Margono បានស្វាគមន៍ជនជាតិឥណ្ឌូនេស៊ី ចំនួន ៣៨៥ នាក់ ស្ត្រី ២៤៨ នាក់ និងបុរស ១៣៧ នាក់ ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta ក្នុងទីក្រុងហ្សាកាតា បន្ទាប់ពីជើងហោះហើររយៈពេល ១០ ម៉ោង ពីទីក្រុង Jeddah នៃប្រទេស អារ៉ាប៊ីសាអូឌីត។
លោកស្រី Marsudi បានប្រាប់អ្នកយកព័ត៌មានថា «ដោយពិចារណាថា ការធ្វើដំណើររបស់អ្នកជម្លៀស មានរយៈពេលយូរ និងនឿយហត់ ពួកគេនឹងស្នាក់នៅ បណ្តោះអាសន្ន»។
លោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បាននិយាយថា យន្តហោះជម្លៀសមួយផ្សេងទៀតនឹងចេញដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃសៅរ៍ សប្តាហ៍នេះ ហើយជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ចុងក្រោយ នឹងចេញដំណើរថ្ងៃអាទិត្យ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត