សភាវ៉េណេស៊ុយអេឡាអនុម័តច្បាប់រឹបអូសទ្រព្យ ពាក់ព័ន្ធអំពើពុករលួយ

ការ៉ាកាស៖ ប្រទេសវ៉េណេស៊ុយអេឡា អនុម័តច្បាប់រឹបអូសទ្រព្យសម្បត្តិ ដែលជាប់ពាក់ព័ន្ធអំពើពុករលួយ។ សភាប្រទេសវេណេហ្ស៊ុយអេឡា កាលពីថ្ងៃព្រហស្បត៍ សប្តាហ៍នេះ បានអនុម័តច្បាប់ថ្មី ដើម្បីរឹបអូសមូលនិធិ ដែលពាក់ព័ន្ធនឹងអំពើពុករលួយផ្នែករដ្ឋបាល និងឧក្រិដ្ឋកម្មផ្សេងទៀត ដូចជា ការជួញដូរគ្រឿងញៀន ជាដើម។

ច្បាប់នេះត្រូវបានអនុម័ត “ជាឯកច្ឆ័ន្ទ” ដោយសភាជាតិ ហើយក៏ស្របពេលដែលមានប្រតិបត្តិការប្រឆាំងអំពើពុករលួយពិសេស នៅក្នុងផ្នែកនៃក្រុមហ៊ុនប្រេង PDVSA ដែលជាក្រុមហ៊ុនរដ្ឋ ហើយបានបន្សល់ទុកអ្នកជាប់ឃុំ យ៉ាងហោចណាស់ ៦១ នាក់ ចាប់តាំងពីខែមីនាមក។

ច្បាប់នេះស្រដៀងទៅនឹងច្បាប់គំរូមួយរបស់ការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម ទាក់ទ ងនឹងការទទួលប្រាក់ ពីសកម្មភាពខុសច្បាប់។ ប៉ុន្តែច្បាប់នេះបង្កើត “ភាពមិនអាចកំណត់បាន” នៅក្នុងរឿងរដ្ឋប្បវេណី នៃឧក្រិដ្ឋកម្មទាក់ទងនឹងអំពើពុករលួយ។

បន្ទាប់ពីសម័យប្រជុំសភា សមាជិកសភា ជាអ្នកនយោបាយឆ្វេងនិយមដ៏មានឥទ្ធិពល ក្នុងសភា លោក ដាអូស ដាដូ ខាបេឡូ (Diosdado Cabello) បានប្រកាសប្រាប់សារព័ត៌មានថា ច្បាប់នេះមិនចែងអំពីឧក្រិដ្ឋកម្មនៃអំពើពុករលួយទេ។

សកម្មជនបានសម្ដែងការព្រួយបារម្ភ ខណៈដែលធ្វើតាមការណែនាំនៃច្បាប់គំរូរបស់អង្គការសហប្រជាជាតិ។ អង្គការសិទ្ធិទទួលបានយុត្តិធម៌ ក៏បានព្រមានដែរថា ច្បាប់ដែលត្រូវបានអនុម័តនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា អាចជា “គ្រោះថ្នាក់” ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner