សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ មេសា ២០២៣

១. ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគលើរោងចក្រឧស្សាហកម្មច្រើន ក្នុងនោះមានរោងចក្រដំឡើងរថយន្តរហូតដល់ទៅ ៣ ក្នុងចំណោមរោងចក្រដំឡើងរថយន្តទាំង ៨ នៅកម្ពុជា – AMS Economy

២. កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់ដំណើរការអនុវត្តន៍សកម្មភាពគម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតី រាជធានីភ្នំពេញ ក្នុងទឹកប្រាក់ប្រមាណ ១៨,២លានដុល្លារ – AMS Central

៣. ក្រពើភ្នំមួយក្បាល ដែលជាសត្វកម្របំផុតក្នុងពិភពលោក ត្រូវបានប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង យកមកប្រគល់ជូនមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន – ស៊ីស៊ីថាមស៍

៤. ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បារម្ភការប្រឈមមុខដាក់គ្នាជាមួយកប៉ាល់ចិន ដែលអាចក្លាយជាសមយុទ្ធដ៏គ្រោះថ្នាក់ នៅក្នុងសមុទ្រចិនខាងត្បូង – Reuters

៥. រដ្ឋអាជ្ញានៅតំបន់ទីក្រុងកំពង់ផែ Kherson ភាគខាងត្បូងអ៊ុយក្រែន បើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាម ទៅលើករណីទាហានរុស្ស៊ី ដែលបានបាញ់សម្លាប់អ្នកកាសែតអ៊ុយក្រែនម្នាក់ស្លាប់កាលពីល្ងាចថ្ងៃពុធ – NPR

#ams1minute

ads banner