វិចារណកថា៖ ប្រជាជនកម្ពុជាកាន់តែមានមោទភាពចំពោះមាតុភូមិ (Video Inside)

អត្ថបទដោយ៖
Apsara Net

នៅសល់មិនច្រើនថ្ងៃទៀតនោះទេ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកដំបូងដែលកម្ពុជា បានទន្ទឹងរង់ចាំធ្វើជាម្ចាស់ផ្ទះ ក្រោយការខកខានជាង៦០ឆ្នាំមកនោះ នឹងក្លាយជាការពិត លើកដំបូងរបស់ប្រវត្តិសាស្ត្រជាតិ។ កម្ពុជាដែលបានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល ដោយសារតែការធ្វើរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ បានធ្លាក់ចូលក្នុងអតីតកាលខ្មៅងងឹត ដែលបាននាំប្រទេសធ្លាក់ក្នុងទុរ្ភិក្សសង្គ្រាម, ការកាប់សម្លាប់មនុស្ស, ដំណើរការឱនថយក្រោយរបស់ សង្គ្រាមច្រើនសិបឆ្នាំ ប៉ុន្តែក្រោយមកពពកខ្មៅងងឹតត្រូវបានរសាត់ចេញពីលើប្រទេសកម្ពុជា ក្រោយនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យកម្ពុជាមានសន្តិភាពពិតប្រាកដ និងការស្តារប្រទេស បានអភិវឌ្ឍន៍រុងរឿងថ្កុំថ្កើងមកវិញ។ នៅថ្ងៃទី៥ ឧសភា ឆ្នាំ២០២៣ខាងមុខនេះ កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន បានរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមជាប្រវត្តិសាស្ត្រ បន្ទាប់ពីបានអាក់ខានប្រមាណ៦៤ឆ្នាំកន្លងមកនេះ។ អប្សរាណិតមានបទវិចារណកថាមួយក្រោយចំណងជើងថា «ប្រជាជនកម្ពុជា កាន់តែមានមោទភាពចំពោះមាតុភូមិ»

ads banner