វិមានក្រឹមឡាំងទាត់ចោលការចុះផ្សាយថា អ៊ុយក្រែនប្រើយន្តហោះដ្រូនធ្វើឃាតលោក ពូទីន

មូស្គូ៖ ឆ្លើយតបទៅនឹងការអះអាងដែលថា អ៊ុយក្រែនបានប៉ុនប៉ងធ្វើឃាតប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយយន្តហោះគ្មានមនុស្សបើក ហៅកាត់ថា ដ្រូន នោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានច្រានចោលការលើកឡើងបែបនេះកាលពីថ្ងៃព្រហស្បតិ៍ថា ជា “ការប្រឌិតពណ៌លឿង”។

កាសែតអាល្លឺម៉ង់ Blid កាលពីថ្ងៃពុធសប្តាហ៍នេះ បានចុះផ្សាយរឿងមួយដែលមានចំណងជើងថា គ្រឿងផ្ទុះ១៧គីឡូត្រូវបានគេប្រើដើម្បីសម្លាប់លោក ពូទីន ហើយថា យន្តហោះដ្រូនអ៊ុយក្រែនបានទម្លាក់វានៅជិតទីក្រុងមូស្គូកាលពីថ្ងៃអាទិត្យសប្តាហ៍កន្លងទៅ ដោយតម្រង់គោលដៅលើប្រធានាធិបតីរុស្ស៊ី ហើយអាជ្ញាធររុស្ស៊ីកំពុងព្យាយាមបិទបាំងរឿងនេះ។

កាសែត Bild បានដកស្រង់សម្តីសកម្មជនអ៊ុយក្រែន Yuri Romanenko ដែលអះអាងថា ចារកម្មអ៊ុយក្រែនបានបញ្ជូនយន្តហោះដ្រូនសំដៅវាយប្រហារលើលោក ពូទីន ក្នុងអំឡុងពេលលោក ពូទីន បំពេញទស្សនកិច្ចទៅកាន់សួនឧស្សាហកម្ម Rudnevo នៅខាងក្រៅទីក្រុងមូស្គូ។

ជាការឆ្លើយតប អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា ការចេញផ្សាយនេះមិនត្រឹមត្រូវទេ យើងមិនឯកភាពនឹងរបាយការណ៍ទាំងនេះទេ មានការប្រឌិតពណ៌លឿងបែបនេះជាច្រើនសព្វថ្ងៃនេះ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner