ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី២៨ មេសា ២០២៣ មុនពេលអនុម័តទាំងស្រុងលើ “សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ”

អត្ថបទដោយ៖
AMS OneMinute

ឯកឧត្តម សាយ សំអាល់ បានរំលឹកពីឯកឧត្តម តាវ សេងហួរ អតីតរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានបរិដ្ឋាន ដែលបានត្រួសត្រាយផ្លូវ និងបន្តមក ឯកឧត្ដមទេសរដ្ឋមន្ត្រី ម៉ុក ម៉ារ៉េត អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានបុកគ្រឹះពង្រឹងការដ្ឋានបរិស្ថានកម្ពុជា ជាមូលដ្ឋានសម្រាប់មន្ត្រីរាជការគ្រប់ថ្នាក់និងគ្រប់ជំនាន់ បំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ខ្លួនរហូតកម្ពុជាមានលទ្ធភាពពូនជ្រំកោសិកាសង្គម ដែលមានសមត្ថភាព ឆន្ទៈ មនសិការវិជ្ជាជីវៈ ប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ យុត្តិធម៌និងមិនលម្អៀង ស្មារតីសហការ ម្ចាស់ការ និងថែរក្សាបាននូវឧត្តមប្រយោជន៍ជាតិ ក្នុងកិច្ចការបរិស្ថាននិងធនធានធម្មជាតិ តាមរយៈការធ្វើទំនើបកម្មស្ថាប័ន កសាងរដ្ឋបាលទំនើប និងកែលម្អក្របខ័ណ្ឌច្បាប់ គោលនយោបាយ យុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តជាបន្តបន្ទាប់ រួមចំណែករៀបចំប្រទេសឱ្យឈានជើងយ៉ាងស្វាហាប់ឆ្លងចូលទំព័រសករាជថ្មី ដែល មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា លើមាគ៌ាអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាប័ន្នសង្គម។

#ams1minute

ads banner