សហព័ន្ធកីឡាវាយសីសង្ឈឹមខ្ពស់ឈ្នះមេដាយជូនជាតិពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមខណៈការវិលត្រឡប់របស់កីឡាករកីឡាការិនីពីប្រទេសចិនជាមួយនិងសុខភាពល្អរឹងមាំ

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ ៖ អត្តពលិកកីឡាវាយសីកម្ពុជាដែលទៅហ្វឹកត្រៀមស៊ីហ្គេម លើកទី៣២ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន ១២នាក់ បានធ្វើដំណើរវិលត្រឡប់ដល់ប្រទេសកំណើតដោយសុខសុវត្ថិភាព នាល្ងាចថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០២៣ ដើម្បីចូលរួមស៊ីហ្គេម ចាប់ផ្តើមនៅថ្ងៃទី៩ ខែ ឧសភា ឆ្នាំ២០២៣ នៅកីឡដ្ឋានមរតកតេជោ។

ថ្លែងប្រាប់អ្នកព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាឱកាសទៅទទួលកីឡាករកីឡាការិនី ឯកឧត្តមឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានបញ្ជាក់ថា សម្រាប់ការប្រជែងដណ្តើមមេដាយជូនជាតិពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ អត្តពលិកកម្ពុជារំពឹងខ្ពស់នឹងដណ្តើមបានមេដាយជូនកម្ពុជាលើវិញ្ញាសាក្រុមបុរសនារី ខណៈដែលការហ្វឹកហាត់សម្រាប់ពេលកម្ពុជានិងទៅហ្វឹកហាត់រយៈពេល៨ខែកន្លងទៅនេះយើងផ្តោតលើវិញ្ញាសាជាក្រុមជាចម្បង ។

ឯកឧត្តម បានអះអាងទៀតថា ជាក់ស្តែងការវិលត្រឡប់មកពីការហ្វឹកហាត់នៅប្រទេសចិននាពេលនេះ កីឡាករ កីឡាការិនីទាំងអស់មានសុខភាពល្អរឹងមាំដែលបញ្ជាក់បានថា ការហ្វឹកហាត់នៅចិនពួកគេហ្វឹកហាត់ជាមួយគ្រូចិនដោយបច្ចេកទេសខ្ពស់ដែលជាក្តីសង្ឈឹមខ្ពស់លើការប្រជែងដណ្តើមមេដាយ។

កីឡាករ វ៉ាត វណ្ណធន បានបញ្ជាក់ប្រាប់អ្នកព័ត៌មានទាំងជំនឿចិត្តថា នឹងប្រជែងដណ្តើមមេដាយឲ្យបានជូនកម្ពុជា ខណៈការហ្វឹកហាត់៨ខែកន្លងមកនេះនៅប្រទេសចិនពួកគេហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ដោយបានចេញទៅប្រកួតជាញឹកញាប់ជាមួយកីឡាករបណ្តាក្លិបនានានៅនោះផងដែរ។

គួរបញ្ជាក់ថា នៅស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ សហព័ន្ធកីឡាវាយសីកម្ពុជា ដឹកនាំ ដោយឯកឧត្តម ឧត្តមសេនីលី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ដាក់គោលដៅប្រជែងដណ្តើមមេដាយជូនកម្ពុជាឲ្យបាន ខណៈការប្រកួតស៊ីហ្គេមកន្លងៗមកប្រភេទកីឡាវាយសីមិនទាន់ដណ្តើមបានមេដាយជូនជាតិឡើយ៕ អត្ថបទៈជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner