ការលក់ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Sony កើនឡើងជាង៨៥ពាន់លានដុល្លារជាលើកដំបូង

តូក្យូ៖ ក្រុមហ៊ុន Sony Group Corp បានប្រកាសថា ការលក់របស់ខ្លួននៅក្នុងសារពើពន្ធឆ្នាំ២០២២ បានកើនឡើង១៦.៣ភាគរយ ដល់ទឹកប្រាក់១១.៥៤ទ្រីលានយ៉េន ឬប្រមាណ៨៥ពាន់លានដុល្លារ ពោលគឺកើនឡើងលើសពី១០ទ្រីលានយ៉េនជាលើកដំបូង ដែលជួយដោយការធ្លាក់ថ្លៃប្រាក់យ៉េន ហ្គេម និងអាជីវកម្មដូរតន្ត្រីដ៏រឹងមាំ។

Read. សម្រាប់ឆ្នាំសារពើពន្ធដែលបានបញ្ចប់ក្នុងខែមីនាឆ្នាំ២០២៣នេះ ក្រុមហ៊ុនអេឡិចត្រូនិក និងកម្សាន្តយក្សរបស់ប្រទេសជប៉ុន Sony បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធ៩៣៧.១៣ពាន់លានយ៉េន កើនឡើង៦.២ភាគរយ បើធៀបនឹងឆ្នាំមុន ខណៈដែលប្រាក់ចំណេញប្រតិបត្តិការរបស់ Sony បានកើនឡើង០.៥ភាគរយ ដល់១.២១ទ្រីលានយ៉េន។

ការលក់នៅក្នុងផ្នែកសេវាកម្មហ្គេម និងបណ្តាញអ៊ីនធើណិតរបស់ក្រុមហ៊ុន Sony បានកើនឡើង៣៣ភាគរយដល់៣.៦៤ទ្រីលានយ៉េន ដោយក្រុមហ៊ុន Sony លក់ម៉ាស៊ីនហ្គេម PlayStation 5 បានចំនួន១៩.១លានគ្រឿងគិតមកទល់ខែមីនាឆ្នាំ២០២៣នេះ ច្រើនជាងឆ្នាំមុន ដែលមានត្រឹម៧.៦លានគ្រឿង។

សម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្នដែលបញ្ចប់នៅខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុន Sony បានរំពឹងថា ប្រាក់ចំណូលសុទ្ធរបស់ខ្លួននឹងធ្លាក់ចុះ១០.៤ភាគរយ នៅត្រឹម៨៤០ពាន់លានយ៉េន នៅក្នុងការលក់ដែលមានទឹកប្រាក់១១.៥ទ្រីលានយ៉េន ធ្លាក់ចុះ០.៣ភាគរយ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner