សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ ឧសភា ២០២៣

១. ការប្រើប្រាស់ថាមពលសូឡាសម្រាប់បូមទឹកស្រោចស្រព កំពុងក្លាយជាជម្រើសដ៏ល្អប្រសើរសម្រាប់កសិករ ដោយសារការចំណាយលើការវិនិយោគកាន់តែថយចុះ ហើយប្រសិទ្ធភាពកាន់តែកើនឡើង – AMS Central

២. កម្ពុជនាំចេញកង់ ទៅ ទីផ្សារ ក្រៅប្រទេស សម្រេចបាន ក្នុង ទំហំ ទឹកប្រាក់ ២៧៨ លាន ដុល្លារ នៅក្នុង ត្រីមាស ទី ១ ឆ្នាំ២០២៣នេះ ដែលមាន ការកើនឡើង ជិត២០% បើ ធៀប នឹងរយៈពេល ដូចគ្នា ក្នុង ឆ្នាំ២០២២ – ភ្នំពេញបុស្តិ៍

៣. ជើងហោះហើរនៅកម្ពុជា មានការកើនឡើងជាង ២៥% នារដូវកាលស៊ីហ្គេម ដោយជាធម្មតាជើងហោះហើររបស់កម្ពុជាមានកំណើនជាមធ្យមប្រមាណ ១០% ប៉ុណ្ណោះក្នុងមួយខែ – ថ្មីៗ

៤. អាជ្ញាធរឥណ្ឌា៖ មនុស្សយ៉ាងហោច ១១នាក់ស្លាប់ និង៤នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយការលេចធ្លាយឧស្ម័ននៅឯរដ្ឋ Punjab ភាគខាងជើងប្រទេស – AFP

៥. ប្រធានាធិបតីបារាំង លោក Macron និងប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy បានបើកកិច្ចសន្ទនាតាមទូរស័ព្ទពីតម្រូវការចាំបាច់របស់អ៊ុយក្រែន ដែលត្រៀមវាយបកដណ្ដើមទឹកដីរបស់ខ្លួនត្រឡប់មកវិញ – CNA

#ams1minute

ads banner