រដ្ឋមន្ត្រីក្រសួងការងារ៖ ការបើកចំហសេរីភាពអង្គការវិជ្ជាជីវៈ បានធ្វើឱ្យកំណើននៃការចុះបញ្ជីកើនឡើងគួរឱ្យកត់សម្គាល់
ភ្នំពេញ ៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការបើកចំហសេរីភាពអង្គការវិជ្ជាជីវៈបានធ្វើឱ្យកំណើននៃការចុះបញ្ជីកើនឡើងគួរឱ្យកត់សម្គាល់ ជាក់ស្ដែង គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ អង្គការវិជ្ជាជីវៈដែ លបានចុះបញ្ជីមានចំនួនសរុប ៦,០៦៤ ។ក្នុងនោះសហជីពមូលដ្ឋានចំនួន ៥,៧៤១ សហព័ន្ធសហជីពចំនួន ២៦៨ ស ហភាពសហជីពចំនួន ៤២ និងសមាគមនិយោជកចំនួន ១៣។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបែបនេះ ក្នុងឱកាសប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ដោយមានការចូលរួមពីភាគីសហជីព និងភាគីនិយោជក ក៏ដូចជាអង្គការអន្តរជាតិខាងការងារ (ILO)។
ឯកឧត្តមមានប្រសាសន៍ថា ៖ «រាជរដ្ឋាភិបាលបានបន្តលើកកម្ពស់ ការការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ថែរក្សាសុខដុមនីយក ម្មទំនាក់ទំនងវិជ្ជាជីវៈ ផ្តល់អត្ថប្រយោជន៍នានាជូនកម្មករនិយោជិត រួមទាំងការផ្តល់កិច្ចគាំពារសង្គមផងដែរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងអនុសញ្ញាអន្តរជាតិខាងការងារទាំង១៣ ដែលកម្ពុជាបានផ្តល់សច្ចាប័ន»។
នាឱកាសនោះដែរឯកឧត្ដម អ៊ិត សំហេង ក៏បានផ្តល់ជាអនុសាសន៍ ដោយ ត្រូវ អនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងអនុសញ្ញាអន្តរជាតិ សំដៅពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ។
ចំណែក លោកស្រី ទេព គឹមវណ្ណារី ប្រធានអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា (CGCU) បានកត់សម្គាល់ថា កម្ពុជាបានផ្ដល់សិ ទ្ធិសេរីភាពយ៉ាងពេញលេញជូនដល់កម្មករ និងនិយោជកក្នុងការបង្កើតនិងអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈដោយសេរី ដោ យគ្មានការបង្ខិតបង្ខំ គំរាមកំហែង គ្មានការរំលោភបំពាន ឬធ្វើទុក្ខបុកម្នេញដោយសារការធ្វើសកម្មភាពស្របច្បាប់ឡើយ។
អ្នកសម្របសម្រួលថ្នាក់ជាតិអង្គការ ILO ប្រចាំកម្ពុជា លោក ទុន សោភ័ណ បានលើកឡើងដែរ ថា នៅកម្ពុជាកាលពីពេលមុន ធ្លា ប់តែមានបញ្ហាអ្វី គឺមានកម្មករនិយោជិតចេញបាតុកម្មតាមដងផ្លូវ ប៉ុន្តែបច្ចុប្បន្ននេះគឺមានការផ្លាស់ប្ដូរពីការធ្វើបាតុកម្មមកអង្គុយចរចាគ្នាដើម្បីដោះស្រាយវិវាទលក្ខណៈស្ថាបនា។ ការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈនេះ គឺជាកត្តាសំខាន់មួយជំរុញឱ្យមានវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ។
លោក បានថ្លែងថា ៖ «អង្គការ ILO បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីបន្តការងារលើកកម្ពស់ការងារសមរម្យ និងការដោះស្រាយបញ្ហារួមគ្នា សំដៅការពារផលប្រយោជន៍ជូនកម្មករនិយោជិត និយោជក និងគ្រប់ភាគីដទៃទៀត»។
តាមរយៈសារលិខិត របស់រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងការ អបអរសាទរទិវាពលកម្មអន្តរជាតិ បានលើកឡើងដែរ ថា ការអនុវត្តច្បាប់ស្ដីពីសហជីព បានបន្តលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ ដោយគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ អង្គកា រវិជ្ជាជីវៈ បានចុះបញ្ជីបានកើនឡើងគួរឱ្យកត់សម្គា ល់ ក្នុងនោះមាន ចំនួនសរុប ៦ ០៦៤ ដែល មាន សហជីពមូលដ្ឋាន ចំនួន ៥ ៧៤១, សហព័ន្ធសហជីព ចំនួន ២៦៨, សហភាពសហជីព ចំនួន ៤២ និងសមាគម និយោជក ចំនួន ១៣។
សម្ដេចតេជោបាន បញ្ជាក់ ថា ៖ «ដោយអនុវត្តតាមទិសស្លោក សហគ្រាស គ្រឹះស្ថានមួយ ជាសហគមន៍សុខសាន្តមួយ សុខដុមនីយ កម្ម ទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានពង្រឹង។ ការដោះស្រាយវិវាទការងារ កាន់តែមានប្រសិទ្ធភាព តាមរយៈការពង្រឹង សមត្ថភាពមន្ត្រីផ្សះផ្សា អាជ្ញាកណ្ដាល និងភាគីពាក់ព័ន្ធ ការលើកកម្ពស់កិច្ចសន្ទនាសង្គម តាមរយៈយន្តការ ត្រីភាគី និងការពង្រីកវិសាលភាពសេវាកម្មរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្នុងការដោះស្រាយវិវាទបុគ្គល»៕
ដោយ:វណ្ណ សុជាតា