ក្រោយការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន លោក ម៉ៃ សុគន្ធ ចេញវីដេអូសូមទោសលោក ហុងដា

ភ្នំពេញ៖ ក្រោយមានការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យអ្នកលេងបណ្ដាញសង្គម Facebook លោក ម៉ៃ សុគន្ធ សុំទោសទៅកាន់ លោក Keisuke Honda ជាសាធារណៈ ចំពោះការរិះគន់ការស្លៀកពាក់របស់អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជារូបនេះ នាកំលុងពេលការប្រកួតជាមួយក្រុមទីម័រខាងកើត ក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ហើយនោះ នៅល្ងាចថ្ងៃទី១ ខែឧសភាឆ្នាំ២០២៣ លោក ម៉ៃ សុគន្ធ បានចេញវីដេអូសូមទោសលោក ហុងដា ហើយ ។

តាមរយៈវីដេអូ អ្នកលេងបណ្តាញសង្គមរូបនេះ បានបញ្ជាក់ដូច្នេះថា «ខ្ញុំបាទ ម៉ៃ សុគន្ធ ដែលជាសិល្បៈករ សូមគោរពអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចពុក សម្តេចម៉ែ កូនសុំចេញវីដេអូសុំទោសជាសាធារណៈ ទៅកាន់លោកគ្រូហុងដាសូមលោកគ្រូ មេត្តាខន្តីអភ័យទោសដល់ខ្ញុំបាទ ម៉ៃ សុគន្ធ ផង នូវកំហុសឆ្គាំឆ្គងរួមទាំងសាធារណជនទាំងអស់ មេត្តាអធ្យាស្រ័យ និងអភ័យទោសដល់ខ្ញុំបាទផង ជាពិសេសផងនោះដោយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចពុកកូនសូមសន្យា នឹងធ្វើជាកូនល្អ។

សូមរំលឹកថា សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដាំឱ្យលោក ម៉ៃ សុគន្ធ ដែលជាអតីតតារាចម្រៀង និងប្រើប្រាស់បណ្ដេញសង្គម សុំទោសទៅកាន់ លោក Keisuke Honda ចំពោះការស្លៀកពាក់របស់អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជារូបនេះ នាកំលុងពេលការប្រកួតជាមួយក្រុមទីម័រខាងកើត នៃព្រឹត្តិការណ៍ស៊ីហ្គេម កាលពីថ្ងៃទី២៩ ខែមេសា ។

សម្ដេចតេជោ បានបញ្ជាក់ថា កូនគួរតែចេញសារសុំទោសមួយ ទៅកាន់ហុងដា ។ កូនធ្វើបែបនេះ ដូចជាទះកំផ្លៀងកីឡាករបាល់ទាត់ ព្រោះរិះគន់គ្រូបង្វឹក ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner