មនុស្សជាង ១០នាក់ នៅភាគខាងជើងប្រទេសឥណ្ឌា ស្លាប់ ដោយសារធ្លាយឧស្ម័ន ពុល
ឥណ្ឌា៖ ប្រព័ន្ធ ផ្សព្វ ផ្សាយ ក្នុង ស្រុក ឥណ្ឌា បាន រាយការណ៍ ថា មនុស្ស យ៉ាង ហោច ណាស់ ១១ នាក់ បាន ស្លាប់ និង ៤ នាក់ ត្រូវ បញ្ជូន ទៅ មន្ទីរ ពេទ្យ ដោយ សារ តែ ការ លេច ធ្លាយ ឧស្ម័ន ពុល កាល ពី ថ្ងៃ អាទិត្យ ក្នុង រដ្ឋ ពូនចាប(Punjab )ភាគ ខាង ជើង នៃ ប្រទេស ឥណ្ឌា ហេតុការណ៍ នេះ បាន កើត ឡើង នៅ ក្នុង តំបន់ ឧស្សាហកម្ម មួយ ក្នុង ទីក្រុង Ludhiana ប៉ុន្តែគេ មិន ទាន់ ដឹង ពី ប្រភព នៃ ការ លេច ធ្លាយ ឧស្ម័ន ឬ ប្រភេទ ឧស្ម័ន ពុល ច្បាស់ លាស់ នៅ ឡើយ ទេ ។ នេះ បើ តាម ប៉ូលីស តំបន់ ដែល បាន ប្រាប់ ទីភ្នាក់ ងារ សារព័ត៌មាន ឥណ្ឌា Press Trust of India ។
លោក ស្រី Rajinder Pal Kaur Chhina សមាជិក ក្រុម ប្រឹក្សាភូមិ ក្នុង តំបន់ បាន ប្រាប់ ទីភ្នាក់ងារ ព័ត៌មាន រ៉យទ័រ ការ លេច ធ្លាយ ឧស្ម័ន បាន កើត ឡើង នៅ ជិត ហាង ទឹក ដោះ គោ មួយ ។ លោក ស្រី បន្ត ថា ៖ « អ្នក មក ទិញ ទឹក ដោះ គោ ពេល ព្រឹក បាន ដួល សន្លប់ នៅ ខាង ក្រៅ តូប »។
ក្រោយ ហេតុការណ៍ នេះ កង កម្លាំង ឆ្លើយ តប គ្រោះ មហន្តរាយ ជាតិ របស់ ប្រទេស ឥណ្ឌា បាន ធ្វើ ការ ជម្លៀស ប្រ ជាជន ខណៈ អាជ្ញាធរ ព្យាយាម ស្វែង រក ប្រភេទ ឧស្ម័ន ដែល លេច ធ្លាយ ។ ស្នង ការ ប៉ូលិស ក្រុង Ludhiana លោក Surabhi Malik បាន ថ្លែង ប្រាប់ អ្នក យក ព័ត៌មាន ថា វា អាច ទៅ រួច ដែល ថា ឧស្ម័ន អាច នឹង រីក រាល ដាល ចេញ ពី លូ ក្រោម ដី ។
លោក Malik បន្ត ថា ៖ « យើង នឹង ប្រមូល សំណាក ពី លូ ក្រោម ដី ។ វា ទំនង ជា មាន សារធាតុ គីមី មួយ ចំនួន មាន ប្រតិកម្ម ជាមួយ មេតាន នៅ ក្នុង រន្ធ បង្ហូរ ទឹក » ។
យ៉ាង ណា មិញ ប្រមុខ រដ្ឋ Punjab លោក Bhagwant Mann បាន និយាយ ថា ការ លេច ធ្លាយ នេះ មាន ប្រភព មក ពី រោង ចក្រ មួយក្បែរ នោះ ប៉ុន្តែ លោក មិន បាន ផ្តល់ ព័ត៌មាន លម្អិត បន្ថែម នោះ ទេ ។
គួរ កត់ សម្គាល់ ថា ការ លេច ធ្លាយ ឧស្ម័ន ពុល មិន មែន ជា រឿង កម្រ នៅ ឥណ្ឌា នោះ ទេ ។ កាល ពី ៣ ឆ្នាំ មុន ការ លេច ធ្លាយ ឧស្ម័ន នៅ រោង ចក្រ គីមី មួយ បាន សម្លាប់ មនុស្ស យ៉ាង ហោច ណាស់ ១២ នាក់ នៅ ទីក្រុង Visakhapatnam ក្នុង រដ្ឋ Andhra Pradesh។
នៅ ឆ្នាំ ១៩៨៤ ការ លេច ធ្លាយ ឧស្ម័ន ពុល ពី រោង ចក្រ ថ្នាំ សម្លាប់ សត្វ ល្អិត នៅ កណ្តាល ទីក្រុង Bhopal បាន សម្លាប់ មនុស្ស ជាង ៣ ៨០០ នាក់ ដែល ជា គ្រោះ មហន្តរាយ ឧស្សាហកម្ម ដ៏ អាក្រក់ បំផុត របស់ ពិភព លោក ៕
ប្រែសម្រួល:ហួន ឌីណា
ប្រភព ៖ https://apnews.com/article/india-gas-leak-punjab-df24a257aceb5aeb31f2db303bb2e6d1