អង្គការអន្តរជាតិខាងការងារបានផ្ដល់វគ្គបណ្ដុះបណ្ដាលស្ដីពីយន្តការដោះស្រាយបណ្ដឹងពលករចំណាកស្រុកក្នុងខេត្តចំនួនបីដល់ភាគីពាក់ព័ន្ធ

ភ្នំពេញ៖ អង្គការ អន្តរជាតិខាងការងារ (ILO) សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការជំនួយផ្នែកច្បាប់សម្រាប់កុមារ និងស្ត្រី នឹងរៀបចំ វគ្គបណ្ដុះបណ្ដាលមួយ ស្ដីពីយន្តការដោះស្រាយបណ្ដឹ ងព ល ករចំណាកស្រុក ដោយផ្ដោតលើវិស័យនេសាទ និងវិស័យកែច្នៃអាហារសមុទ្រ ក្នុងខេត្តចំនួនបីទៅដ ល់មន្ត្រីរដ្ឋាភិបាល សហជីព និងអង្គការសង្គមស៊ីវិល។

នេះបើតាមការ លើកឡើង របស់ លោក សុខ សំបូរ អ្នកសម្របសម្រួលគម្រោងថ្នាក់ជាតិ នៃគម្រោង Ship to Shore Rights South-East Asia ឲ្យដឹងនៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣។

លោក បាន សរសេរ ក្នុង ប្រព័ន្ធតេឡេក្រាម របស់លោកថា អង្គការ ILO ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការជំនួយផ្នែកច្បាប់សម្រាប់កុមារ និងស្ត្រី នឹងរៀបចំ វគ្គបណ្តុះបណ្តាលទាក់ទងនឹង យន្តការ ដោះស្រាយបណ្ដឹងពលករចំណាកស្រុកក្នុងវិស័យនេសាទ និងវិស័យកែច្នៃអាហារសមុទ្រ ទៅកាន់មន្ត្រីរដ្ឋាភិបាល សហជីព និងអង្គការសង្គមស៊ីវិល ក្នុង ខេត្ត ចំនួន៣ ដែលមានពលករធ្វើចំណាកស្រុកច្រើន រួមមាន៖ ខេត្តពោធិ៍សាត់ ខេ ត្ត បន្ទាយមានជ័យ និងខេត្តកោះកុង។

លោកថា កម្មវិធីនេះ មានការគាំទ្រពីសហភាពអឺរ៉ុប ក្រោមជំនួយប ច្ចេ ក ទេសអង្គការ ILO ក្នុងគម្រោង Ship to Shore Rights South-East Asia ផ្នែកទេសន្តរប្រវេសន៍ការ ងារ ដោយផ្តោតលើផ្នែកនេសាទ និងការកែច្នៃអាហារសមុទ្រ ។
លោក សុខ សំបូរ បញ្ជាក់ថា ៖ «វគ្គបណ្តុះបណ្តាលនេះ នឹងពង្រីកលទ្ធភាពទទួលបានយុត្តិធម៌ និងដំ ណោះ ស្រាយសម្រាប់ពលករចំណាកស្រុក និងក្រុមគ្រួសាររបស់ពួកគេ ដែលកំពុងជួបប្រទះការរំលោភបំពានលើសិទ្ធិការងារ រួមទាំងអ្នកដែលធ្វើការក្នុងវិស័យនេសាទ និងវិស័យកែច្នៃអាហារសមុទ្រផងដែរ»។

ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងតាមរយៈ សេចក្តីប្រកាសព័ត៌មាន របស់អង្គការ ILO ដែលចុះថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ថា វគ្គបណ្តុះបណ្តាលស្តីនេះនឹង ផ្តល់ឱកាសដ៏ល្អសម្រាប់ភាគីពាក់ព័ន្ធសំខាន់ៗនៅថ្នាក់ខេត្ត ដើម្បីយល់កាន់តែច្បាស់ ពីដំណើរការដោះស្រាយបណ្ដឹងសម្រាប់ពលករចំណាកស្រុកនៅកម្ពុជា។

ឯកឧត្តម ហ៊ូ វុឌ្ឍី លើកឡើងថា ៖ «នៅមានការងារជាច្រើនទៀតដែលត្រូវការធានាឲ្យមានការអនុវត្តប្រក បដោ យប្រសិទ្ធភាព ដើម្បីឲ្យជនចំណាកស្រុកមានសិទ្ធិទទួលបានសំណងជាក់ស្តែង។ វឌ្ឍនភាពជាច្រើនត្រូវបានបង្កើតឡើងក្នុងការរៀបចំយន្តការឆ្លើយតប ដើ ម្បីដោះស្រាយបញ្ហាប្រឈមរបស់ ពួកគេនៅក្នុងប្រ ទេសកម្ពុជា»។

ជាមួយគ្នានេះ លោក ទុន សុភ័ណ អ្នកសម្របសម្រួល ថ្នាក់ជាតិ របស់ អង្គការ ILO ប្រចាំ នៅ កម្ពុជា ក៏បានឲ្យ ដឹងដែរ ថា នៅក្នុងប្រទេសគោលដៅសំខាន់ៗ ឱនភាពការងារសមរម្យសំខាន់ៗនៅតែមានសម្រាប់ពលក រចំណាកស្រុកកម្ពុជាដែលធ្វើការក្នុងវិស័យនេសាទ និងវិស័យកែច្នៃអាហារសមុទ្រ។ ខណៈដែលការស្រា វជ្រាវថ្មីៗរបស់អង្គការអន្តរជាតិខាងការងារ (ILO) បានបង្ហាញពីភាពប្រសើរឡើងមួយចំនួននៅក្នុងលក្ខខណ្ឌការងារសម្រាប់អ្នកចំណាកស្រុកក្នុងវិស័យនេសាទ និងវិស័យកែច្នៃអាហារសមុទ្រ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកបញ្ជាក់ថា ៖ «ការរំលោភសិទ្ធិការងារធ្ងន់ធ្ងរ ក៏ត្រូវបានរកឃើញថានៅ តែបន្តកើតមាន ដូចជាការជំនួសកិច្ចសន្យា ការរក្សាទុកឯកសារអត្តសញ្ញាណ ការជាប់បំណុល ការធ្វើការលើសម៉ោង ការកិបកេងប្រាក់ឈ្នួល អំពើហិង្សា និងការបៀតបៀន ហើយនិងការបង្ខំឲ្យធ្វើការជាដើម»។

យោងតាម ទិន្នន័យរបស់អង្គការសហប្រជាជាតិបង្ហាញថា មានជនចំណាកស្រុកកម្ពុជា ជាង ១.១លាននាក់ដែលកំពុងធ្វើការនៅក្រៅប្រទេស ហើយរាប់ពាន់នាក់ទៀតត្រូវបានធ្វើការមិនច្បាស់លាស់ដោយស្ថានភាពមិនស្របច្បាប់។ ភាគច្រើននៃពលករចំណាកស្រុកទាំងនេះត្រូវបានជួលធ្វើ ការងារសំខាន់ៗ រួមទាំងក្នុ ងវិ ស័យនេសាទ និងវិស័យកែច្នៃអាហារសមុទ្រផងដែរ ។

សូមបញ្ជាក់ថា គម្រោង Ship to Shore Rights South-East គឺជាគំនិតផ្តួចផ្តើមជាច្រើនប្រទេសរបស់សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ដែលអនុវត្តដោយអង្គការអន្តរជាតិខាងការងារ (ILO) សហការជាមួយអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)៕ដោយ:ជា សុខនី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner