កម្ពុជា និង ក្រុមហ៊ុន ដ៏ធំរបស់ចិនគ្រោងបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាត ទាំងខ្នាតធំ និងខ្នាតតូច

ភ្នំពេញ៖ កម្ពុជា និង ក្រុមហ៊ុន ដ៏ធំរបស់ចិន ដែល មានប្រវត្តិ កកើតឡើងជាង៧០ ឆ្នាំ មកហើយ គ្រោង បង្កើត កិច្ចសហប្រតិបត្តិការលើ វិស័យទឹកស្អាត ទាំងខ្នាតធំ និងខ្នាតតូច សម្រាប់ ផ្គត់ផ្គង់ ការប្រើ ប្រាស់របស់ប្រជាពលរដ្ឋ ក្នុង ទីប្រជុំជន និង តាមជនបទដាច់ស្រយាល។

ការពិភាក្សាលើកិច្ច សហប្រតិបត្តិការនេះ ត្រូវ បាន លើកឡើង ក្នុង ជំនួបរវាង ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹង ជាមួយនឹង ប្រតិភូ សាខាការិយាល័យក្រុមហ៊ុន Branch China Railway ១១th Bueau Corporation Ltd ដែលជាក្រុមហ៊ុន ដ៏ធំរបស់ចិន កាលពី ចុង សប្តាហ៍ មុន នា ទីស្តីការក្រសួង។

យោងតាម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅ ថ្ងៃទី ៣០ ខែមេសា លើ កឡើងថា ការ ពិភាក្សារវាងភាគីទាំងពីរ ផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អា ត ទាំងខ្នាតធំ និងខ្នាតតូច សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋទាំងតបន់ទីក្រុង ទីប្រ ជុំជន ជនបទ តំបន់ដាច់ស្រយាល និងតំបន់កោះផងដែរ។

ឯកឧត្តម ចម ប្រសិទ្ធ មានប្រសាសន៍ នាជំនួបនោះ ថា ៖ «កម្ពុជា ពិតជាមានតម្រូវការខ្លាំងណាស់លើការអភិវឌ្ឍវិស័យទឹកស្អាត ដើ ម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍរបស់ខ្លួន និងគោលដៅអភិ វឌ្ឍ ប្រកបដោយចិរភាពសម្រាប់ឆ្នាំ២០២៥ គឺទីប្រជុំជនមានទឹកស្អាតប្រើប្រាស់១០០ភាគរយនិងឆ្នាំ ២ ០៣០ ទឹកស្អាត សម្រាប់ទាំងអស់គ្នា» ។

ជាមួយគ្នានោះដែរឯកឧត្ដមក៏បាន ស្ន ឲ្យក្រុមហ៊ុនពិនិត្យលទ្ធភាពការផលិតទឹកផ្គត់ផ្គង់ដល់ប្រជាព លរដ្ឋរស់នៅខាងកើ តដងទន្លេមេគង្គ ដែលពួកគាត់បច្ចុប្បន្នកំពុងប្រើ ប្រភពក្រោមដី បឹងបួរ ស្រះត្រ ពាំង ដែលជាប្រភពទឹកមិនស្អាត។

ឯកឧត្តម ចម ប្រសិទ្ធ បាន បន្ថែមថា ជាពិសេសប្រភពទឹកដែល ពលរដ្ឋប្រើនោះ រងឥទ្ធិពលជាតិ គីមីពុល ដោយសារ ការទម្លាក់គ្រាប់បែក និងរោយម្សៅព័ណទឹកក្រូច ពីសហរដ្ឋអាមេរិក ក្នុងចុងទស្សវ ត្សន៍ទី៦០ និងដើមទស្សវត្សន៍ទី៧០។
នេះ ជាគម្រោងធំ ដែលត្រូវមានកិច្ចសហការគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន ចិន និងដៃគូអភិវឌ្ឍន៍ ឬក៏ជាជំនួយឥតសំណងរបស់ចិន ហើយអនុវត្តដោយក្រុមហ៊ុនចិន តែម្តង។ នេះបើតាម ការបញ្ជាក់បន្ថែម ពី ឯកឧត្តមចម ប្រសិទ្ធ ។

ដោយឡែក នៅតំបន់កោះ ដែលមិនធ្លាប់មានការផលិតទឹកស្អាតទាល់តែសោះនោះ ឯកឧត្តម ចម ប្រសិទ្ធ ក៏ បានស្នើឲ្យក្រុមហ៊ុននេះ ពិនិត្យលទ្ធភាព ដំឡើងម៉ាស៊ីន ចម្រោះ ទឹកខ្នាតតូច ដាក់នៅជិ តតំបន់ប្រជាពលរដ្ឋរស់នៅ ឬ អាចប្រើបច្ចេកវិទ្យាចម្រោះទឹកសមុទ្រផលិតចេញជាទឹកស្អាតបាន។

តាមរយៈ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក LIU JIANG ប្រធានប្រតិភូសាខាការិយាល័យ ក្រុមហ៊ុន Branch China Railway ១១th Bueau Corporation Ltd បានបង្ហាញនូវ ជំហរចូលរួមកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការអភិវឌ្ឍ វិស័យទឹកស្អាត ដើ ម្បីកម្ពុជា សម្រេចបានតាមគោលដៅសម្រាប់ឆ្នាំ២០៣០។

លោក LIU JIANG លើកឡើងថា ៖ «នៅពេលខាងមុខ ក្រុមហ៊ុន នឹងបញ្ជូនអ្នកបច្ចេទេស មកសិក្សាស្វែងយល់ពីឱកាស វិនិយោគ និងកិច្ចសហប្រតិបត្តិការ ជាមួយភាគីកម្ពុជា ហើយភាគីទាំងពីរ នឹងឈានទៅចុះអនុស្សរណ:យោគយល់គ្នាមួយ ដើម្បីបើកផ្លូវឲ្យការអនុវត្តគម្រោងការ នានាប្រកបដោយជោគជ័យ ឈរលើផលប្រយោជន៍ទៅវិញទៅមក និងមិត្តភាពយូរអង្វែង»៕
 ដោយ: នាង សុគន្ធា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner