ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ និងសាមគ្គីភាព»
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋ មន្ត្រី កម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០២៣ អញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និង សញ្ញា បត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ និងសាមគ្គីភាព» នៅរមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រវត្តភ្នំ។
យោងទៅតាមព័ត៌មាន បានឱ្យដឹងថា គោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» ដែល សម្តេចតេជោទទួល ត្រូវបានផ្តល់ជូនដោយអង្គការ ពុទ្ធសាសនិក ពិភព លោក តំណាងឱ្យប្រទេសចំនួន៥៥ នៃអ្នកគោរពព្រះពុទ្ធសាសនា។ ការផ្តល់នូវ គោ រម ងារកិត្តិយសនេះ គឺជាការទទួលស្គាល់ ការលះបង់ ពេញមួយ ជីវិត របស់សម្តេចតេជោចំពោះសន្តិភាព និងព្រះពុទ្ធសាសនា ។
អង្គការ ពុទ្ធសាសនិក ពិភព លោក បានស្ងើចសរសើរយ៉ាងខ្លាំង ចំពោះកិច្ចប្រឹងប្រែង របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុង ការ កសាង សន្តិភាព និងការបង្រួបបង្រួម ជាតិ។ អង្គការ ពុទ្ធសាសនិក ពិភព លោក បានគូសរំលេចថា ជាមួយការរស់ឡើងវិញនៃកា រ គោរព ប្រតិបត្តិព្រះពុទ្ធសាសនានៅកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានដឹកនាំ ប្រទេស កម្ពុជា តាមការទូន្មានរបស់ព្រះពុទ្ធសាសនា លើមាគ៌ានការកសាងប្រទេស ជាតិ និងតាមរយៈនយោបាយឈ្នះ-ឈ្នះ។ បន្ថែមពីលើនោះ សម្តេចតេជោ បាន នាំ មកជូនប្រជាជនវិញនូវភាពសម្បូរសប្បាយ ក្នុងសុខសន្តិភាពពេញលេញ ភាពសុខ ដុម រម នាសង្គម និងសាសនា ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព។
ដោយឡែកសញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ និងសាមគ្គីភាព» ដែល ផ្តល់ ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីនាពេលនេះ ត្រូវបានផ្តល់ជូនដោយ សាកល វិទ្យា ល័យណេហ្គរី ប៉ាដាង របស់ប្រទេសឥណ្ឌូនេស៊ី។ ក្រុមប្រឹក្សាផ្នែកសិក្សាធិការ នៃសាកលវិទ្យាល័យរដ្ឋប៉ាដាង បានគូសបញ្ជាក់ថា ការ ផ្តល់ជូនសញ្ញាបត្របណ្ឌិតកិត្តិយសជូនសម្តេចតេជោ ហ៊ុន សែន ដោយយោង ទៅ លើ ហេតុផលមួយចំនួនដូចខាងក្រោម៖
១៖ សម្តេចតេជោ ហ៊ុន សែន បានលះបង់ពេញមួយជីវិតដើម្បីរំដោះប្រជាជនកម្ពុជា ចេញ ពីយុគសម័យដ៏ខ្មៅងងឹតក្នុងអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដោយសម្រេច បាន នូវសន្តិភាព និងការបង្រួបបង្រួមជាតិធានាបាននូវការផ្លាស់ប្តូរ និងការអភិវឌ្ឍន៍ ជា បន្តបន្ទាប់នៅកម្ពុជា និងបានលើកកម្ពស់មុខមាត់ប្រទេសកម្ពុជា ត្រឡប់ទៅកាន់ ឆាក សាកលលោកវិញ។
សម្តេចតេជោ បានធ្វើឱ្យមាននូវការស្តារឡើងវិញនូវរបប រាជានិយមនៅ កម្ពុជា ប្រកប ដោយជោគជ័យ និងការរស់រានមានជីវិតឡើងវិញនៃព្រះពុទ្ធសាសនា រួមជាមួយកម្ម វិធី កសាងស្តារប្រទេសជាតិយ៉ាងមមាញឹក ដូចជាការស្តារ និងកសាងប្រទេស ឡើង វិញក្រោយសង្គ្រាម និងសមាហរណកម្មប្រទេសជាតិចូលទៅក្នុងតំបន់ និងសកល លោក និងបានអនុញ្ញាតឱ្យទទួលបាននូវសេរីភាពគ្រប់បែបយ៉ាង និងតម្លៃប្រជាធិប តេយ្យ រីកចម្រើន រហូតមកដល់ពេលបច្ចុប្បន្ន គោលនយោបាយឈ្នះ-ឈ្នះ ដ៏ល្បី ល្បាញ របស់សម្តេចតេជោ គឺពិតជាមានពន្លឺភ្លឺស្វាង និងបានផ្តល់ទុកជាមេរៀន នៃភាព ជាអ្នក ដឹកនាំក្នុងការកសាងនូវសន្តិភាពឡើងវិញ។
២៖ តាមរយៈនៃការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចបានពង្រឹង អភិ បាលកិច្ចតាមរយៈនៃការធ្វើកំណែទម្រង់ប្រកបដោយជោគជ័យ និងផ្លែផ្កាជាច្រើនជា មួយ នោះ សម្តេចបានផ្តល់ជាកម្លាំងចលកថ្មី ដល់គោលនយោបាយលទ្ធិប្រជាធិប តេយ្យ នីតិរដ្ឋ យុត្តិធម៌សង្គម និងសេដ្ឋកិច្ចដោយទទួលបានឱកាស ស្មើភាពគ្នា សម្រាប់ ប្រជាជនកម្ពុជា។
៣៖ សម្តេចតេជោ ហ៊ុន សែន បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងវិស័យ មនុស្ស ធម៌ និងសាមគ្គីភាព ដែលរួមមានដូចជា៖ ក) ការយកចិត្តទុកដាក់ជា អាទិភាព ចំពោះ ជនជាតិភាគតិចនៅកម្ពុជា, ខ)ការលើកកម្ពស់ការអត់ឱនអធ្យា ស្រ័យឱ្យ គ្នា នៅក្នុងជំនឿសាសនា និងគ) គោលនយោបាយស្តីពី សេរីភាព នៃជំនឿសាសនា។
៤៖ ផ្អែកលើការធ្វើអភិបាលកិច្ច និងផ្អែកលើការសិក្សាផងនោះអាចយល់បានថា សម្តេច តេជោ ហ៊ុន សែន បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ដូចមានចែងក្នុងបទបញ្ជា ប្រកាសក្រសួងស្តីពីការស្រាវជ្រាវ, បច្ចេកវិទ្យា និងឧត្តមសិក្សា លេខ៖ ៦៥ ឆ្នាំ២០១៦ ស្តីពីសញ្ញាបត្របណ្ឌិតកិត្តិយស និងបទប្បញ្ញត្តិរបស់សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យរដ្ឋប៉ាដាង លេខ៖ ៣ ឆ្នាំ២០១៧ ទាក់ទងទៅនឹងនីតិវិធី ស្តីពីការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស (Doctor Honoris Causa) នៅសាកលវិទ្យាល័យរដ្ឋប៉ាដាង៕ ដោយ វណ្ណលុក