ប្រាក់ចំណូលរបស់ក្រុមហ៊ុន Huawei កើនឡើង ប៉ុន្តែប្រាក់ចំណេញរួមតូច

ប៉េកាំង៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បានរាយការណ៍ថា ប្រាក់ចំណូលរបស់ខ្លួនបានកើនឡើង០.៨ភាគរយ ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៣ បើធៀបនឹងឆ្នាំមុន។

សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Huawei បានបញ្ជាក់ថា ប្រាក់ចំណូលរបស់ខ្លួនបានកើនឡើង១៣២.១ពាន់លានយ័ន ឬប្រមាណ១៩.១ពាន់លានដុល្លារ ខណៈដែលប្រាក់ចំណេញសុទ្ធមានចំនួន២.៣ភាគរយប៉ុណ្ណោះ ដោយធ្លាក់ចុះពីចំនួន ៤.៣ភាគរយកាលពីដើមឆ្នាំ។

ក្រុមហ៊ុនដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងស៊ិនជិន ស្ថិតនៅជិតទីក្រុងហុងកុងមួយនេះ បានរាយការណ៍ថា ប្រាក់ចំណេញឆ្នាំ២០២២របស់ខ្លួន បានធ្លាក់ចុះ ៧០ភាគរយ មានទឹកប្រាក់ត្រឹម៣៥.៦ពាន់លានយ័ន ឬប្រមាណ៥.២ពាន់លានដុល្លារ ខណៈដែលការលក់បានកើនឡើង០.៩ភាគរយ ដល់៦៤២.៣ពាន់លានយ័ន ឬប្រមាណ ៩៣.៥ពាន់លានដុល្លារ។

ក្រុមហ៊ុន Huawei បានរាយការណ៍ពីប្រាក់ចំណេញដ៏ច្រើនខុសពីឆ្នាំ២០២១ ដោយសារការលក់ស្មាតហ្វូនម៉ូឌែល Honor ខណៈដែលពាក់កណ្តាលនៃបុគ្គលិក២០៧,០០០នាក់របស់ក្រុមហ៊ុន Huawei បានធ្វើការក្នុងផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍។

គួរបញ្ជាក់ថា ក្រុមហ៊ុន Huawei Technologies Ltd. ដែលជាម៉ាកយីហោបច្ចេកវិទ្យាពិភពលោកដំបូងគេរបស់ប្រទេសចិន បានតស៊ូយ៉ាងខ្លាំងចាប់តាំងពីអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកាត់ផ្តាច់ខ្លួនពីការចូលប្រើប្រាស់បន្ទះឈីប processor និងបច្ចេកវិទ្យាផ្សេងទៀតរបស់សហរដ្ឋអាមេរិក ក្នុងជម្លោះជាមួយប្រទេសចិនជុំវិញផ្នែកបច្ចេកវិទ្យា និងសន្តិសុខ។

មន្ត្រីអាមេរិកបាននិយាយថា ក្រុមហ៊ុន Huawei គឺជាហានិភ័យផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិក ហើយអាចសម្រួលដល់ការធ្វើចារកម្មរបស់ប្រទេសចិន ប៉ុន្តែក្រុមហ៊ុន Huawei បានបដិសេធ៕ ប្រភព៖ AP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner