ប្រជាពលរដ្ឋខេត្តបាត់ដំបងរាប់ម៉ឺននាក់ បានបង្ហាញពីមោទកភាពដែលខេត្តរបស់ខ្លួនបានទទួលស្វាគមន៍ និងប្រារព្វពិធីដង្ហែនូវព្រះអគ្គិជ័យកីឡា

ខេត្តបាត់ដំបង ៖ ព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (ឆ្នាំ២០២៣) បានដង្ហែមកដល់ក្រុងបាត់ដំបង នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ និងដោយមានការទទួលស្វាគមន៍ពីថ្នាក់ដឹកនាំក្នុងខេត្ត មន្រ្តីរាជការ កងកម្លាំងទាំង៣ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករចេញមកសាទរ ដោយបានស្រែកបន្លឺជ័យឃោសអបអរអំណរសាទរនូវក្បួនដង្ហែព្រះអគ្គិជ័យកីឡា រាបពាន់ម៉ឺននាក់ បានសាទរសនូវព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយនេះ និងដើម្បីបង្ហាញទៅកាន់ពិភពលោក ឲ្យកាន់តែបានឃើញ បានដឹង បានស្គាល់និងបានយល់ពីកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសព្វរបសសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាពយ៉ាពេញលេញជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ថែមទាំងធ្វើឲ្យកីឡារស់ក្រោមម្លប់សន្តិភាព ទៀតផង។ ហើយការដង្ហែព្រះអគ្គីជ័យនេះដឹកនាំដោយឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជន ពិសេសនៃគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍ និងឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង ។

ឯកឧត្តម សុខ លូ បានសម្ដែងមោទនភាពក្រៃលែង ដែលប្រតិភូកីឡារត់ភ្លើងគប់កីឡាស៊ីហ្គេម បាននាំនូវព្រះអគ្គីជ័យមកដល់ខេត្តបាត់ដំបង និងធ្វើឱ្យខេត្តបានចារឈ្មោះក្នុងប្រវត្តិសាស្រ្តដែលមានវត្តមាន ភ្លើងគប់រត់មកដល់ និងឆ្លងកាត់នាពេលនេះ ។

បន្ទាប់ពីបញ្ចប់ក្បួនដង្ហែនៅតាមដងផ្លូវសំខាន់ៗក្នុងទីប្រជុំជនក្រុងបាត់ដំបង ព្រះអគ្គិជ័យកីឡា ត្រូវបានដង្ហែយកទៅតម្កល់ទុកនៅក្នុងវត្តពោធិ៍វាល ដើម្បីត្រៀមបន្ត ដង្ហែនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន )

ads banner