សម្ដេចតេជោ ហ៊ុន សែន៖ ការផ្តល់គោរមងារ និងសញ្ញាបត្រកិត្តិយសនាពេលនេះ បង្ហាញអំពីទំនាក់ទំនង ប្រកបដោយសុខដុមរមនានៃមនុស្សជាតិ
ភ្នំពេញ ៖ ក្នុងពិធីទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» ពីអង្គការពុទ្ធសាសនិកពិភពលោក និង សញ្ញា បត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ និងសាមគ្គីភាព» ពីព្រឹទ្ធសភាសិក្សានៃសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង (Nagari Padanu) នៃសាធារណរដ្ឋឥណ្ឌូនស៊ី នៅរមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រវត្តភ្នំ នាព្រឹកថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ការផ្តល់គោរមងារ និង សញ្ញាបត្រកិត្តិយសនាពេលនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់សម្ដេច និងប្រជាជនកម្ពុជាទាំងអស់ និងបង្ហាញអំពីទំនាក់ទំនងដែលមិនអាចកាត់ថ្លៃបានរវាងព្រះពុទ្ធសាសនា សន្តិភាព ការអភិវឌ្ឍ និងសន្តិសហវិជ្ជមាន ប្រកបដោយសុខដុមរមនានៃមនុស្សជាតិ ។
សម្ដេចតេជោ សូមនិយាយតាមបែបសាមញ្ញថា ការផ្តល់ជូននេះ គឺពិតជានិមិត្តរូបនៃពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធ ដែលបានជ្រៀបចូលទៅក្នុងជីវិតរស់នៅរបស់មនុស្សលោក ទាំងទិដ្ឋភាពសង្គម វប្បធម៌ នយោបាយ និងសេដ្ឋកិច្ច ។
សម្ដេចបន្តថា រាជធានីនេះ ពិតជាស័ក្តិសមបំផុតសម្រាប់ការប្រារព្ធទិវាវិសាខបូជា ដែលត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ជាទិវាពិភពលោកដ៏មានសារៈសំខាន់មួយ សម្រាប់មនុស្សជាតិទាំងមូល ។ សម្ដេចសូមយកឱកាស នេះថ្លែងអំណរគុណដល់គណៈកម្មាធិការ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានរៀបចំពិធីដ៏មហោឡារិក នេះឡើង ។ សម្ដេច ក៏សម្តែងនូវអំណរគុណជូនចំពោះអង្គការពុទ្ធសាសនិកពិភពលោក និងសកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាងនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានជ្រើសរើសនិងកសាងប្រទេសកម្ពុជាឡើងវិញ ស័ក្តិសមនឹងទទួលបាននូវការកោតសរសើរ និងការគោរពអស់ពីដួងចិត្ត ។ ជាក់ស្តែង លោក ម៉ូរីតា មិនត្រឹមតែជាអ្នកដែលបានទៅទស្សនាប្រាសាទ ព្រះវិហារច្រើនជាងគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកដែលបាន ជួយបង្កើនសន្ទុះនៃការជំរុញដល់ភាពជោគជ័យនៃគំនិតផ្តួចផ្តើម ជាច្រើននៃកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍ និងកសាងសន្តិភាព រវាងកម្ពុជា និងថៃ ។
ក្នុងនាមជាពុទ្ធសាសនិកមួយរូប សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុណ សែន បានស្វែងយល់ឃើញថា ពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធ គឺជាទស្សនវិជ្ជាមូលដ្ឋាននៃភាពប្រាកដ និងជាក់ស្ដែងនិយម ដែលផ្តល់តម្លៃដល់ការប្រកាន់យកនូវភាពអហិង្សា ការអត់ឱន ការយកចិត្តទុកដាក់ ការគោរព សេចក្តីស្រឡាញ់ មេត្តា និងករុណា ដែលគុណតម្លៃទាំងអស់នេះ គឺជាប្រភពនៃការបំផុសគំនិតដ៏សំខាន់បំផុត និងជាពន្លឺនៃការដឹកនាំជីវិតផ្ទាល់ខ្លួន និងការបំពេញវិជ្ជាជីវៈរបស់សម្ដេចរហូតមក ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ