ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្ម ដូច្នេះសូមព្យាយាមមិនឲ្យខកខានឳកាសរកប្រាក់ចំណេញ។ ប្រសិនបើអ្នកធ្វើសកម្មភាពដោយអង់អាច និងម៉ឺងម៉ាត់ អ្នកនឹងទទួលបានជោគជ័យក្នុងរយៈពេលដ៏ខ្លី។ ជោគជតារាសីអាជីពសម្រាប់លោកអ្នក សន្យាថានឹងទទួលបានជោគជ័យពេញមួយថ្ងៃ។ អ្នកនឹងអាចជំនះរាល់ឧបស័គ្គដោយងាយត្រឹមតែជាមួយវិធីសាស្រ្តធម្មតា។ ក្រៅពីនេះ សម្រាប់បំណងនៃការ ផ្លាស់ប្តូរស្ថានភាពការងារ ឬទីកន្លែងការងារគឺលែងជាបញ្ហាទៀតហើយ លោកអ្នកអាច ផ្លាស់ប្តូរបានដោយគ្មានផលអវិជ្ជមានទេ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ សូមលោកអ្នកកុំរំពឹងច្រើនពេកទៅលើអាជីពដែលកំពុងដំណើរការក្នុងពេលនេះ ពីព្រោះផលចម្រើនលូតលាស់ហាក់នៅតឹងតែងនៅឡើយ។ ប៉ុន្តែបែជាទទួលបានព្រឹត្តិការណ៍រីករាយជាច្រើនជំនួសវិញ ហើយក៏អាចមានលទ្ធភាពក្នុងការគិតគូរពីគម្រោងផែនការទៅថ្ងៃអនាគតបានផងដែរ។ លោកអ្នកគួរចំណាយពេលវេលាបន្ថែមក្នុងការធ្វើទំនាក់ទំនងជាមួយថ្នាក់លើ ការប្រងើយកន្តើយនឹងធ្វើឲ្យលោកអ្នកដាច់ការទំនាក់ទំនង ហើយពិបាកក្នុងការស្តារឡើងវិញ។ ក្នុងនោះ ដើម្បីជាផលល្អប្រសើរ សូមកុំទាញយក រឿងរ៉ាវអវិជ្ជមាននៅអតីតមករំខានការសម្រេចចិត្តក្នុងអាជីពនៅពេលនេះ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។  ថ្ងៃនេះជាពេលអំណោយផលសម្រាប់ការពិភាក្សា ឬចរចាកិច្ចការងារសំខាន់ លោកអ្នកអាចក្លាយទៅជាប្រមុខនៃកិច្ចការទាំងឡាយ។ សំដី និងយោបល់របស់អ្នកទទួលបានការគាំទ្រខ្លាំងពីមជ្ឈដ្ឋានជុំវិញខ្លួន មិនត្រឹមប៉ុណ្ណោះលោកអ្នកអាចឈានទៅដល់ការយល់ដឹងស្ថានភាពជុំវិញខ្លួនយ៉ាងងាយស្រួល។ ប៉ុន្តែសូមអ្នកចាប់អារម្មណ៍ទៅលើការងារទាំងឡាយណាដែលអាទិភាព ហើយព្យាយាមធ្វើវាឲ្យបានរួសរាន់។ ដោយឡែក ថ្ងៃនេះក៏ជាពេលវេលាល្អប្រសើរបំផុតសម្រាប់ការងារជាក្រុម ឬការបណ្តាក់ទុន នានា ដូច្នេះសូមចាត់ចែងពេលវេលាអោយបានល្អប្រសើរ។

ឆ្នាំថោះ      

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ពេលនេះមិនមែនជាពេលវេលាល្អបំផុតចាប់ផ្តើមនោះ ទេ។ ​ ប៉ុន្តែថ្ងៃនេះគឺមានអំណោយផលសម្រាប់ការប្រាស្រ័យទាក់ទងជាមួយអ្នកគ្រប់គ្រង ហើយអ្នកនឹងទទួលបានការយល់ដឹងបំផុត។ ទន្ទឹមនឹងនេះ ថ្ងៃនេះអ្នកមិនគួរមានការធ្វេស ប្រហែសនឹងករណីដែលអ្នកនឹងបំពេញណាមួយនោះទេ។  លើសពីនេះ ប្រហែលជាអ្នកគួរចំណាយពេលវិភាគស្ថានភាពឲ្យបានច្រើន ហើយស្នើសុំជំនួយក្នុងករណីចាំបាច់។ ក្រៅពី នេះគួរចាត់ចែងកំណត់ភាពប្រែប្រួលស្ថានភាពនៅជុំវិញខ្លួនបានរហ័សរហួន។ បើទោះបីជា ស្ថានភាពថ្ងៃនេះមិនសូវជាកាក់កបដល់អាជីព​ លោកអ្នកនៅតែមានលទ្ធភាពវាយតម្លៃ និងស្តារវាឡើងវិញ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អ្វីៗក្នុងពេលនេះដំណើរទៅដោយរលូន ដូច្នេះមិនចាំបាច់ត្រូវព្រួយបារម្ភអំពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នកឡើយ ​បើទោះបីជាវាអាចប៉ះពាល់តិចតួចក្តី។ ក្នុងថ្ងៃនេះលោកអ្នកទទួលបានអំណោយផលក្នុងការគិត និងគ្រប់គ្រង ដូច្នេះលោកអ្នកអាចប្រើប្រាស់បញ្ញដើម្បីទទួលបានការទំនាក់ទំនងរឹងមាំជាមួយមនុស្សនៅជុំវិញខ្លួន និងធ្វើឲ្យមានផលប្រយោជន៍ដល់កំរិតធនធានបាន។ ក្រៅពីនេះ សូមព្យាយាម បំពេញការងារដែលស្ថិតក្រោមការទទួលខុសត្រូវអោយបានឆាប់រហ័ស ហើយកាន់តែល្អ ទៀតនោះ សូមលោកអ្នកព្យាយាមធ្វើទំនាក់ទំនងនានាដើម្បីជាប្រយោជន៍ដល់លំនឹង អាជីព។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្មនានា។ ទន្ទឹមនឹងនោះ សូមធ្វើយ៉ាងណាកុំឲ្យមានការខកខានឳកាសប្រមូលទ្រព្យ ដែលនឹងអាចកើតឡើងច្រើននៅរវាងពេលព្រឹក។ ក្នុងនោះដែរ ភាពចម្រើនលូតលាស់ក្នុងថ្ងៃនេះអាស្រ័យទៅលើការតាំងចិត្តរបស់លោកអ្នក សូមព្យាយាមគ្រប់គ្រងស្ថានភាពឲ្យបាន នោះ អ្នកអាចមានទទួលបានយោគជ័យលើសពីការរំពឹងទុក។ ផ្ទុយពីស្ថានភាពល្អប្រសើរនៅក្នុង ពេលនេះ សូមលោកអ្នកអត់ធ្មត់ចំពោះការតស៊ូមតិ ការរិះគន់ និងការវាយតម្លៃលើករណី នានា ពីព្រោះភាពរំខាននៃទំនាក់ទំនងខ្លះអាចនឹងកើតឡើង ពិសេសជាមួយនឹងថ្នាក់លើ របស់អ្នក។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាមានដំណើរការល្អ។ សូមលោកអ្នកចាប់ផ្តើមពិនិត្យ វាយតម្លៃ និងកែប្រែវិធីសាស្រ្តការងារជាថ្មី ដោយសារស្ថានភាពខាងក្រៅកំពុងមានភាពប្រែប្រួល។ ក្នុងពេលនេះ ភាគច្រើនអ្នកអាចដើរទៅលើគន្លងផ្លូវដែលត្រឹមត្រូវ ប៉ុន្តែការគិតគូរអោយបានលំអិត ឬការរៀបចំគម្រោងជាមុននៅតែជាអ្វីដែលអ្នកត្រូវតែធ្វើសម្រាប់ ភាពជោគជ័យនៅពេលនេះ។ ដោយឡែក សូមប្រើប្រាស់ពេលវេលាអោយមានប្រសិទ្ធភាព ការ ពិសេសការជ្រើសរើសកិច្ចការងារដែលសក្តិសមនឹងសមត្ថភាព និងលទ្ធភាពរបស់អ្នក។ ដោយឡែក សូមរកពេលវេលាខ្លះសម្រាក ពីព្រោះភាពនឿយហត់កំពុងប៉ះពាល់ដល់សុខ ភាពរបស់អ្នក។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាមានអំណោយផលសម្រាប់ការបង្កើនមុខរបរការងារ ការបណ្តាក់ធុន។​ ក្នុងនោះ ចំពោះលោកអ្នកដែលមិនពេញចិត្តនឹងកន្លែងការងារបច្ចុប្បន្ន គឺអាចផ្លាសប្តូរបាន និងកុំមានភាពស្ទាក់ស្ទើរឡើយ។ អ្វីដែលអ្នកត្រូវចងចាំគឺ ត្រូវគ្រប់គ្រងចិត្ត និងត្រូវមានវិធីសាស្រ្តសមស្របក្នុងការឆ្លើយតបទៅលើបញ្ហាតិចតួចដែលអាចនឹងកើតឡើងក្នុងកន្លែងការងាររបស់អ្នក។ ប្រការសំខាន់នៅពេលនេះគឺគួរធ្វើ យ៉ាងណាកុំបំពេញការច្រើនក្នុងពេលតែមួយ ហើយកុំប៉ះពាល់ផលប្រយោជន៍របស់អ្នក ដទៃតាមគ្រប់រូបភាពទាំងអស់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងវេលានេះ កុំប្រញាប់ប្រញាលទទួលយកការផ្តល់ជូននានាឡើយ ពីសេសការផ្តល់ជូនពីដៃគូប្រកួតប្រជែងរបស់អ្នក។ សូមព្យាយាមបំពេញការងារដោយពឹងទៅលើសមត្ថភាពរបស់ខ្លួនឯង ប៉ុន្តែលោកអ្នកក៏អាចសុំការពិភាក្សាអំពីអ្នកដទៃបានដែរ គ្រាន់តែធ្វើយ៉ាងណាគិតគូរឲ្យបានវែងឆ្ងាយមុននឹងជឿទុកចិត្ត។ ដោយ ឡែក សម្រាប់ការប្រើប្រាស់លុយកាក់ និងការបណ្តាក់ទុនដែលទាមទារការចំណាយដើម ទុនច្រើនមិនគួរធ្វើនៅពេលនេះទេ។ សូមកំណត់អាជីវកម្មរបស់អ្នកអោយមានទំហំតូចទើប ជាការប្រសើរសម្រាប់ពេលនេះ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងអាចសម្រេចការងារទាំងឡាយ ឬទទួលដំណឹងសម្រាប់ការងារដែលលោកអ្នកកំពុងរងចាំ។ ក្នុងនោះដែរ ការទទួលយកការងារថ្មី ឬការងារដែលត្រូវចំណាយពេលវេលា និងកំលាំងច្រើនហាក់មិនសមប្រកបនឹងអ្នកទេក្នុងពេលនេះ។ ផ្ទុយទៅវិញស្ថានភាពថ្ងៃនេះផ្សារភ្ជាប់នឹងគំនិតច្នៃប្រឌិតបង្កើតថ្មី ឬទាក់ទងទៅនឹងសិល្បៈ។ ដោយឡែក ថ្ងៃនេះ ជាពេលវេលាល្អប្រសើរសម្រាប់ការសហការ និងជាការងារ ជាក្រុមជាដើម ដូច្នេះសូមចូលរួមអោយបានសកម្ម ហើយប្រើប្រាស់ឳកាសនេះដើម្បីកែ លម្អភាពអវិជ្ជមានដែលមានកន្លងមក។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។​ ក្នុងពេលនេះកិច្ចការងារ និងអាជីវកម្មរបស់អ្នកកំពុងមាន ភាពចម្រើនលូតលាស់គួរអោយកត់សម្គាល់។ ប្រាក់ចំណេញនឹងអាចទទួលបានច្រើន ដូច្នេះភាពរឹងស្ទះដែលជាបន្ទុកកន្លងមកមិនអាចនឹងបង្អាក់បំណងរបស់អ្នកបានទេ។ លើស ពីនេះ លោកអ្នកអាចយកឈ្នះ ដោះស្រាយ និងកែលម្អស្ថានភាពបានយ៉ាងវិជ្ជមានបំផុត។  ក្នុងនោះ ការចាប់យកឳកាសគឺមានភាពចាំបាច់ណាស់ ដូច្នេះសូមព្យាយាមវាយតម្លៃ លើភាពប្រែប្រួលនានានៅជុំវិញខ្លួន។ ក្រៅពីនេះ ក៏ជាពេលល្អប្រសើរសម្រាប់ការផ្លាស់ប្តូរ ផងដែរ ដូច្នេះលោកអ្នកមិនចាំបាច់ទ្រាំនឹងភាបលំបាកទៀតទេ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អប្រសើរសម្រាប់ការចាប់ ផ្តើមកិច្ចការសំខាន់នោះទេ។ ពិសេសការចាយវាយលុយកាក់នៅពេលនេះរឹតតែត្រូវរឹត ត្បិតបំផុត ពីព្រោះមិនត្រឹមតែអាចមានការខាតបង់នោះទេ ប៉ុន្តែអស្ថេរភាពមានឥទ្ធិពល យូរអង្វែងទៅថ្ងៃមុខ។ សម្រាប់ការងារជាទូទៅ ថ្ងៃនេះហាក់មានបញ្ហាប្រទាក់ក្រឡាច្រើន ដូច្នេះចូររងចាំពេលវេលាល្អប្រសើរនៅថ្ងៃខាងមុខដើម្បីបំពេញការងារ។ ក្រៅពីនេះ ចូរប្រើ ប្រាស់ពេលវេលាពេលនេះស្វែងយល់ពីភាពប្រែប្រួល ស្វែងរកប្រភពពត៌មាន និងព្យាយាម រឹតចំណងមិត្តភាពក្នុងក្រៅអោយបានច្រើន គួរតែជាអ្វីដែលប្រសើរក្នុងពេលនេះ។

ចំណាំៈ

ឆ្នាំទាំង៥ ជូត ខាល ម្សាញ់ រកា ច រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលការផ្លាស់ប្តូរ នានា ការសហការ និងការដោះស្រាយបញ្ហាចាស់ថ្មី។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner