សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ ឧសភា ២០២៣

១. ទំនិញខូចគុណភាព រួមមាន សាច់សត្វស្រស់ បង្កក និងផលិតផលអំពីសត្វ នំចម្រុះ និងគ្រឿងសម្អាង សរុបប្រមាណ ៧ ០០៧ គីឡូក្រាម ត្រូវបានដុតបំផ្លាញចោលនៅខណ្ឌដង្កោ – AMS Central

២. ខេត្តកំពតដែលមានខ្សែបន្ទាត់ព្រំដែនប្រវែងជាង៤០គីឡូម៉ែត្រជាមួយប្រទេសវៀតណាមកំពុងជំរុញបញ្ចប់ការបោះបង្គោលព្រំដែន ដើម្បីបង្កើតបានខណ្ឌសីមាព្រំដែនច្បាស់លាស់ – កម្ពុជាថ្មី

៣. អត្រាអ្នកមានការងារធ្វើនៅកម្ពុជាបច្ចុប្បន្នមានចំនួន ៩៩,៣% – ស៊ីស៊ីថាមស៍

៤. ជប៉ុន និងកូរ៉េខាងត្បូង បើកកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឡើងវិញ ក្រោយខកខានអស់៧ឆ្នាំ ខណៈភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយនៅក្នុងតំបន់ និងការធ្លាក់ចុះនៃសេដ្ឋកិច្ច ជំរុញឱ្យប្រទេសទាំង២ បង្កើនកិច្ចសហប្រតិបត្តិការ និងផ្សះផ្សារទំនាក់ទំនង – CNA

៥. ចាប់ពីថ្ងៃទី១១ ឧសភាខាងមុខនេះ អាមេរិកឈប់តម្រូវឱ្យជនបរទេស ដែលមកដល់តាមជើងហោះហើរអន្តរជាតិ បង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទៀតហើយ – Forbes

#ams1minute

ads banner