កងកម្លាំងរាជអាវុធហត្ថបណ្តុះបណ្តាលកម្លាំងថ្មី ដើម្បីការពារសន្តិសុខជាតិ (Video Inside)
អត្ថបទដោយ៖
Apsara Net
វគ្គបណ្តុះបណ្តាលនាយទាហានរង នៃកងរាជអាវុធហត្ថជំនាន់ទី៤៦ បានប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងក្នុងការបើកសិក្ខាសាលាកាលពីថ្ងៃទី១ ឧសភា។
កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាល នៃការដុសខាត់ធនធានកម្លាំងការពារជាតិ ដើម្បីការរក្សាការពារប្រទេសជាតិ និងការប្រឆាំងរាល់ឧបាយកលបដិវត្តពណ៌ ដែលចង់ទាញកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាមសាជាថ្មី។
សិក្ខាសាលារបស់កងរាជអាវុធហត្ថជំនាន់ទី៤៦ គឺជាសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រីថ្មី នៃកងកម្លាំងរាជអាវុធហត្ថ ដែលទើបត្រូវបានប្រឡងជ្រើសរើស នៅតាមបណ្ដារាជធានី-ខេត្ត កាលពីពេលកន្លងទៅថ្មីៗនេះ ហើយពួកត្រូវបានបញ្ជូនទៅចូលរួមសិក្សា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយនាពេលនេះ។