កម្ពុជា និងចិន ចុះហត្ថលេខាលើ ផែនការការងារ ស្តីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ (Video Inside)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់កម្ពុជា និងរដ្ឋមន្ត្រីក្រសួងសន្តិសុខ នៃប្រទេសចិន បានចុះហត្ថលេខាលើ ”ផែនការការងារ ស្តីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់»។

ការចុះហត្ថលេខារវាងសម្តេចក្រឡាហោម ស ខេង ជាមួយនឹងលោក វ៉ាង ស៊ាវហុង បានធ្វើឡើងក្នុងឱកាសបំពេញទស្សនកិច្ចការងាររវាងពីថ្ងៃទី២៨ ដល់៣០មេសា នៅក្នុងរដ្ឋធានីប៉េកាំង នៃប្រទេសចិន។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ក្នុងប្រទេសចិន បានធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិ ការអនុវត្តច្បាប់…និងសម្តេចបានចុះហត្ថលេខាលើផែនការការងារ ស្តីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ជាមួយនឹងលោកលោក វ៉ាង ស៊ាវហុង ដែលជាសមាជិកក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិនផងដែរ។

យោងតាមមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា, រដ្ឋមន្ត្រីទាំង២បាន «អបអរសាទរចំពោះ លទ្ធផលជាផ្លែផ្កា និងសេចក្ដីថ្លែងការណ៍រួម ស្តីពីការ កសាងសហគមន៍វាសនាបូម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី»។ ភាគីទាំងពីរ បានចែករំលែកការផ្លាស់ប្តូរទស្សនៈ ទៅវិញទៅមក លើសភាពការណ៍ទូទៅ នៃសន្តិសុខ សេដ្ឋកិច្ច នយោបាយ និងបានកត់សម្គាត់នូវនិន្នាការប្រែប្រួល នៃក្រុមឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបទល្មើសមិនប្រពៃណី ដែលមានការកើនឡើងគួរឱ្យព្រួយបារម្ភ។

សម្តេចក្រឡាហោម ស ខេង នឹងលោករដ្ឋមន្ត្រី វ៉ាង ស៊ីវហុង បានវាយតម្លៃខ្ពស់ ចំពោះការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងកងកម្លាំងអនុវត្តច្បាប់ នៃភាគីទាំងពីរក្នុងកិច្ចការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ, បទល្មើសអន្តោប្រវេសន៍, អំពើជួញដូរមនុស្ស, ល្បែងស៊ីសងអនឡាញខុសច្បាប់, អំពើឆបោក តាមមធ្យោបាយទូរគមនាគមន៍ តាមរយៈយន្តការ សម្របសម្រួលកិច្ចសហប្រតិបត្តិការអនុវត្ត ច្បាប់រវាងក្រសួងទាំងពីរ។

ads banner