ព្រះអគ្គិជ័យកីឡា ស្ថិតក្នុងខេត្តសៀមរាប (Video Inside)

ព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានដង្ហែទៅដល់ទីរួមខេត្តបន្ទាយមានជ័យហើយ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។ ព្រះអគ្គិជ័យកីឡាបានស្ថិតក្នុងខេត្តសៀមរាបវេលាយប់ថ្ងៃទី២ ឧសភា។

ព្រះអគ្គិជ័យកីឡា ក្រោយពីបានធ្វើដំណើរប្រមាណជាង១ខែ ព័ទ្ធជុំវិញបណ្តាប្រទេសជាសមាជិកអាស៊ានរួច ត្រូវបានដង្ហែចូលដល់ប្រទេសកម្ពុជាវិញ នាព្រឹកថ្ងៃទី២៧ ខែមេសា តាមច្រកខេត្តស្ទឹងត្រែង ដែលជាប់នឹងព្រំដែន នៃប្រទេសឡាវ។

ព្រះអគ្គិជ័យនឹងត្រូវដង្ហែក្នុងក្រុងសៀមរាបរាបវេលាថ្ងៃពុធនេះ និងបន្តមកខេត្តកំពង់ធំ… មកខេត្តកំពង់ចាម ឆ្លងកាត់ខេត្តកណ្តាល សំដៅមកពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី៥ ឧសភា ដែលជាថ្ងៃប្រកាសបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន។

គិតត្រឹមថ្ងៃទី២ ឧសភានេះ ព្រឹត្តិការណ៍បើកកីឡាស៊ីហ្គេម នឹងមកដល់រយៈពេល៣ថ្ងៃទៅមុខទៀត។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនេះផងដែរ, ខេត្តព្រះសីហនុ បានរៀបចំការប្រកួតទួកក្តោងនៅថ្ងៃទី២ឧសភានេះ។ ការប្រកួតប្រណាំងទូកក្ដោង នឹងមានរយៈពេល៦ថ្ងៃ ដែលនឹងបញ្ចប់នៅថ្ងៃទី៨ ឧសភា ដែលនឹងមានការចូលរួមពីប្រទេសចំនួន៦ គឺកម្ពុជា, ម៉ាឡេស៊ី, ហ្វីលីពីន, សឹង្ហបុរី, ថៃ និងវៀតណាម។

ads banner