ព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ ចាប់ពីថ្ងៃទី៣ ដល់ ៩ កក្កដា ឆ្នាំ២០២៣ (Video Inside)

បាតុភូត ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្ដកើតមានក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ ខណៈសីតុណ្ហភាពកម្ដៅអតិបរមាក៏បានបានកើនឡើងថែមទៀត។ យោងតាមក្រសួងធនធានទឹក និងឧតុនិយម ក្នុងមួយសប្តាហ៍រវាងពីថ្ងៃទី៣ ដល់៩ កក្កដា ឆ្នាំ២០២៣ កម្ពុជានឹងទទួល រងនូវឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ចិន និងទទួលរងនូវឥទ្ធិពលខ្សោយពីជ្រលងសម្ពាធ ទាបឥណ្ឌា និងខ្យល់មូសុងនិរតី។

យោងតាមការព្យាករណ៍ នៅតំបន់ទំនាបកណ្ដាលមានសីតុណ្ហភាពកម្តៅអប្បបរមានឹងមាន រវាងពី២៥ ទៅ ២៧អង្សាសេ…ចំណែកសីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី៣៧ ទៅ ៣៩អង្សាសេ។ យោងតាមការព្យាករណ៍ដដែល, ស្ថានភាពភ្លៀងរវាងពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ឧសភា គឺនៅផ្នែកខ្លះនឹងមានក្នុងបរិមាណពីខ្សោយទៅតិចលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់… ចំណែករវាងថ្ងៃទី៨ ដល់ ៩ ឧសភា ស្ថានភាពភ្លៀងនឹងមានការកើនឡើងរាយប៉ាយក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។

ចំណែកនៅតំបន់ខ្ពង់រាប, សីតុណ្ហភាពកម្តៅអប្បបរមានឹងមានមានរវាងពី២៥ ទៅ ២៧អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបមា នឹងមានរវាងពី៣៦ ទៅ ៣៨អង្សាសេ។ ដោយឡែកស្ថានភាពភ្លៀងរវាងពីថ្ងៃទី៣ ដល់ ៧ ឧសភា នឹងមានភ្លៀងធា្លក់ដោយផ្នែកក្នុងបរិមាណពីខ្សោយទៅមធ្យមលាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ …ហើយបន្តពីថ្ងៃទី៨ ដល់ ៩ ឧសភា ស្ថានភាពភ្លៀងនឹងមានការកើនឡើងរាយប៉ាយក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

នៅតំបន់មាត់សមុទ្រនោះវិញ, សីតុណ្ហភាពអប្បបរមា នឹងមានរវាងពី ២៥ ទៅ ២៧អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា នឹងមានរវាងពី៣២ ទៅ ៣៤អង្សាសេ។ យោងតាមការព្យាករណ៍ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់នឹងមានក្នុងបរិមាណពីខ្សោយទៅមធ្យម លាយឡំដោយ ផ្គរ ផ្ទះ និងខ្យល់កន្ត្រាក់។ ហើយរវាងពីថ្ងៃទី៨ ដល់ ៩ ឧសភា ស្ថានភាពភ្លៀងនឹងមានការកើនឡើងក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

បើប្រៀបធៀបនឹងសប្តាហ៍មុន សីតុណ្ហភាពកម្ដៅអតិបរមានៅតំបន់ទាំង៣ ដែលរៀបរាប់មកនេះ នឹងមានការកើនឡើងមួយអង្សាសេ។

ក្រសួងធនធានទឹក និងឧតុនិយម បានដាស់តឿនដល់ពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ។

ads banner