​កម្ពុជាស្នើអូស្ត្រាលី​​ ពិនិត្យទៅលើមន្ត្រីនគរបាលនារីចូលរួមវគ្គបណ្តុះបណ្តាលនៅក្រៅប្រទេសបន្ថែមទៀត

ភ្នំពេញ៖​ មន្រ្តីជាន់ខ្ពស់នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិបាន​ស្នើដល់​​មន្ត្រីជាន់ខ្ពស់នៃ​នគរបាលសហព័ន្ធអូសាស្ត្រលី ពិនិត្យទៅលើមន្ត្រីនគរបាលនារី ដែលពួកគាត់មានសក្តានុពល អាច​ចូលរួមវគ្គបណ្តុះប​ណ្តាលនៅក្រៅប្រទេសបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពបន្ថែម។ ​​

ការ​ស្នើនេះ ត្រូវ​បានលើកឡើងដោយ​​លោកស្រី រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ ទៅដល់​ លោក Anthony  Maguire ​តំណាងនគរបាលសហព័ន្ធអូស្ត្រាលី និងលោក Richard  Moore ប្រធាន​ក្រុមការងារវាយតម្លៃវឌ្ឍនភាពការងាររបស់គំរោងមេគង្គអូស្ត្រាលី​​ ក្នុង​ជំនួប​ពិភាក្សាការងារ​កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ​២០២៣។​

ប្រភពអគ្គស្នងការដ្ឋាននគរបាលជាតិ បាន​ឱ្យដឹងថា​ ក្នុងជំនួបពិភាក្សានោះដែរ​ លោកស្រី រស់ ច័ន្ទ​សោ​ភា បាន​លើកឡើងថា ​មន្ត្រីនគរបាលនា​រីដែល​មានសក្តានុពល មិនត្រឹមតែការផ្តល់ការពង្រឹងលើកក​ម្ពស់សមត្ថភាព​ក្នុ​ងការចូលរួមក្នុងសិក្ខាសាលា កិច្ចសន្ទនាប៉ុណ្ណោះទេ តែអាចផ្តល់ឱកា​ស​ចំពោះឱ្យ​មានឱកាសទៅទស្សនកិច្ចសិក្សា ឬទៅចូលរួមវគ្គបណ្តុះបណ្តាលនៅក្រៅប្រទេសបន្ថែមទៀត ដើ​ម្បី​ពង្រឹងសមត្ថភាពពួកគាត់។ ​

តាមរយៈអគ្គស្នងការដ្ឋាននគរបាលជាតិ លោក Anthony Maguire ​បាន​នថ្លែងអំណរគុណ​លោ​ក​ស្រីរស់ ច័ន្ទសោភា ដែលបានលើកឡើងផ្តោតសំខាន់ទៅលើការចូលរួមរបស់ស្ត្រី ក្នុងវិស័យនគរបា​ល។

លោកក៏បាន​ឱ្យដឹងដែរ​ថា រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីចំនួនបីនាក់ហើយដែលជាស្ត្រី ហើ​យមេដឹកនាំជាស្ត្រីនេះ មានការចូលរួមចំណែកយ៉ាងខ្លាំង​នៅ​គ្រប់ផ្នែកទាំងអស់ ​ក្នុងក្រសួង ពិ​សេ​ស​នគរបាលអូស្ត្រាលី និងនគរបាលជាតិកម្ពុជាដែល​មានការផ្តោតសំខាន់លើបញ្ហាសមត្ថភាពរប​ស់ស្ត្រី។ ​​​​

​​បើតាម​លោកស្រី រស់ ច័ន្ទ​សោ​ភា ដោយ​មាន​កិច្ចសហការ​ជាមួយ​លោក​ Anthony​ Maguire​ ឲ្យ​កើត​មាន​កិច្ច​សន្ទនា​​ពី​ស្ត្រី​ក្នុង​វិស័យ​នគរបាល​នេះ​ គឺ​ចំ​អ្វី​ដែល​លោកស្រី​​រង់ចាំ​ និង​ចង់បាន​ ហើយ​តា​ម​ការ​ស្ទាបស្ទង់​ការ​វាយតម្លៃ​ពី​ការ​ចូលរួម​នោះ​ បង្ហាញ​ថា​ ៩៥ភាគរយ​ នៃនគរបាលជាស្រ្តី​ពេញចិត្ត​ក្នុង​ការ​ចូលរួម​៕

ដោយ៖គឹម យុត្ថារ៉ូ

ads banner