ក្រសួងសង្គមកិច្ច នឹងបើកដំណើរការឡើងវិញនៃស្មុំកូនអន្តរប្រទេសរវាងកម្ពុជា និងអ៊ីតាលី
ភ្នំពេញ៖ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកដំណើរការឡើងវិញនៃស្មុំកូនអន្តរប្រទេសរវាងកម្ពុជា និងអ៊ីតាលី ដើម្បីបន្តទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការនេះ ខណៈមន្រ្តីកម្ពុជាបញ្ជាក់ថា ការស្មុំកូននេះក៏ជាមធ្យោបាយដោះស្រាយបញ្ហារបស់កុមារកម្ពុជាឱ្យមានអ្នកចញ្ចឹមបីបាច់និងថែរក្សាត្រឹមត្រូវ។
គម្រោងបើកដំណើរការឡើងវិញនេះត្រូវបានលើកឡើងនៅក្នុងជំនួបរវាងឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានអាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេសនៃប្រទេសកម្ពុជា និងឯកឧត្តម នឹម ថូត រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានអាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេនៃប្រទេសកម្ពុជា ជាមួយលោក VINCENZO STARITA អនុប្រធានអាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេស អ៊ីតាលី និងលោក RAFFAELE BENEDICTIS ជាទីប្រឹក្សានៅក្រសួងការរទេស និងសហប្រតិបត្តិការនិងជាសមាជិកនៃគណៈកម្មការស្មុំកូនអន្តរប្រទេសកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ។
ជំនួបនេះបានពិភាក្សាគ្នាទៅលើការងារដែលទាក់ទងទៅនឹងស្មុំកូនអន្តរប្រទេស ដើម្បីបន្តទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាការផ្លាស់ប្តូរចំណេះដឹងទៅវិញទៅមកដែលទាំងនេះគឺសម្រាប់ការចាប់ផ្តើមបើកដំណើរការឡើងវិញនៃស្មុំកូនអន្តរប្រទេស និងសម្រាប់សកម្មភាពកិច្ចសហប្រតិបត្តិការអន្តរជាតិ ។
ឯកឧត្តម តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រាប់ឱ្យដឹងនៅថ្ងៃទី៤ខែឧសភានេះថា កន្លងមកប្រទេសកម្ពុជា និងប្រទេសអ៊ីតាលី គឺមានកិច្ចសហប្រតិបត្តិលើការស្មុំកូនជាយូរមកហើយ ខណៈដែលកម្ពុជាកំពុងតែរៀបចំច្បាប់ស្មុំកូន ដែលក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានកំពុងតែធ្វើ។ ប៉ុន្តែក្រោយមកកម្ពុជា បានចេញច្បាប់ស្មុំកូន ដូច្នេះក៏ត្រូវផ្អាកកិច្ចសហការជាមួយអ៊ីតាលីមួយរយៈសិន ដោយសារតែត្រូវរៀបចំនីតិវិធី និងគតិយុត្តិឱ្យបានត្រឹមត្រូវគ្រប់គ្រាន់។
លោកលើកឡើងថា ឥលូវនេះក្រសួងសង្គមកិច្ច គឺចាប់ផ្ដើមបើកបន្តដំណើរការឡើងវិញនៃស្មុំកូនអន្តរប្រទេស ក្រោយពេលដែលមានជំនួបជាមួយភ្នាក់ងារអ៊ីតាលី ដែលក្រសួង និងអនុប្រធានអាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេស អ៊ីតាលី បានពិភាក្សាទៅលើការងារទាក់ទងនឹងស្មុំកូនអន្តរប្រទេស ។
លោកបន្តថា អ៊ីតាលី ក៏ស្នើសុំឱ្យក្រសួងសង្គមកិច្ច មានកិច្ចសហប្រតិបត្តិការឡើងវិញ ខណៈដែលក្រសួងសង្គមកិច្ចក៏បានឯកភាព និងយល់ស្របថានឹងការបើកដំណើរស្មុំកូនអន្តរប្រទេសរវាងកម្ពុជា និងអ៊ីតាលីផងដែរ។
ឯកឧត្តម តូច ចាន់នី បញ្ជាក់ថា៖ «ការងារស្មុំកូននេះ គឺជាការងារមួយដែលដោះស្រាយបញ្ហារបស់កុមារកម្ពុជាយើង ជួយឱ្យកុមារយើងមានអ្នកបីបាច់មានអ្នកមើលថែរក្សា ។ ហេតុនេះកាលដែលយើងបានបិទស្មុំកូនអន្តរប្រទេសកន្លងមក មិនមែនយើងចង់បិទទេ តែដោយសារយើងធ្វើឯកសារមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ។ អ៊ីចឹងការបើកឱ្យស្មុំកូននេះ វាគឺជាឧត្តមប្រយោជន៍សម្រាប់កុមារ»។
លោកបន្តថា ក្រសួងក៏មិនចង់ឱ្យកុមារនៅពេលគ្មានសាច់ញាតិ ឫបែកបាក់ពីគ្រួសារ ត្រូវទៅរស់នៅក្នុងមណ្ឌលនោះទេ គឺក្រសួងបានព្យាយាមធ្វើយ៉ាងណាស្វែងរកសាច់ញាតិធម៌ សាច់ញាតិចិញ្ចឹម ឫក៏អាចជាអាណាព្យាបាលចិញ្ចឹមបណ្ដោះអាសន្ន។ ក្រៅពីនេះទៀត ប្រសិនជាក្រសួងស្វែងរកអស់សមត្ថភាពហើយ ទើបក្រសួងរៀបចំយកកុមារទាំងនោះមកទុកក្នុងមណ្ឌល។
ឯកឧត្តម ចាន់នី អះអាងថា ជាទូទៅ និងជាគោលនយោបាយរបស់ក្រសួង គឺមិនចង់ឱ្យមានការចិញ្ចឹមកុមារនៅក្នុងមណ្ឌលនោះទេ ដោយសារក្រសួងគឺចង់ឱ្យពួកគាត់ត្រូវរស់នៅជាមួយក្រុមគ្រួសារ និងក្នុងសហគមន៍។ ដូច្នេះហើយការស្មុំកូនយកទៅចិញ្ចឹមនេះ វាគឺជាមធ្យោបាយមួយសម្រាប់ជួយឱ្យកុមារអាចមានអនាគតល្អ ហើយប្រសិនជាអាចមានអ្នកចង់ចិញ្ចឹមមកពីប្រទេសអ៊ីតាលី គឺរឹតតែល្អ ពីព្រោះប្រទេសនេះមានការរីកចម្រើន ហេតុនេះអនាគតកុមារ ក៏មានភាពល្អផងដែរ។
សូមរំឮកថា លោកបន្តថា ន់នីថា៖ «ើងជូនដំណឹងទៅសាធារណៈជនដើម្បីឲ្យគាត់បានដឹងថាអ្នកណាដែលមានបំណងចង់ស្មុំកូនយកមកចិញ្ចឹមានមានមុខសញ្ញាក្មេងរំរំលឹកាលពីឆ្នាំ២០២២ មានក្មេងចំនួនប្រាំនាក់ ត្រូវបានមានអ្នកទទួលយកចិញ្ចឹម ក្រោយពីមានការប្រកាសរបស់ក្រសួងពាក់ព័ន្ធនឹងការស្មុំកូនចិញ្ចឹមក្នុងប្រទេស។ ចំណែកក្នុងឆ្នាំ២០២៣នេះ គឺមានក្មេងចំនួន១នាក់ហើយ ដែលមានអ្នកមកសុំទទួលចិញ្ចឹម។ នេះបើតាមការបញ្ជាក់របស់លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕
ដោយ៖ ជា សុខនី
រស់នៅក្នុងមណ្ឌលនោះទេ គឺជាឧត្តមប្រយោជន៍សម្រាប់កុមារជាមិនទាន់ពយ៉ាងណាបន្ថែមទៀតដែរ?

