អ.ស.ប៖ ពិភពលោកគួរតែត្រៀមខ្លួនទប់ទល់បាតុភូតអាកាសធាតុ El Nino ដែលធ្វើឱ្យសីតុណ្ហភាពពិភពលោកកើនដល់កំណត់ត្រាថ្មី

ហ្សឺណែវ៖ អង្គការសហប្រជាជាតិបានព្រមានអំពីលទ្ធភាពកើនឡើងដែលថា បាតុភូតអាកាសធាតុ El Nino នឹងវិវឌ្ឍន៍ក្នុងប៉ុន្មានខែខាងមុខនេះ ដែលនឹងជំរុញឱ្យសីតុណ្ហភាពពិភពលោកហក់ឡើងកាន់តែខ្ពស់ ហើយអាចឈានដល់កំណត់ត្រាកំដៅថ្មី។

Read. អង្គការឧតុនិយមពិភពលោក (WMO) បានបញ្ជាក់ថា ឥឡូវនេះ ត្រូវបានគេបានប៉ាន់ប្រមាណថា មានឱកាសរហូតដល់៦០ភាគរយដែលបាតុភូតអាកាសធាតុ El Nino នឹងវិវឌ្ឍន៍នៅចុងខែកក្កដា ហើយ៨០ភាគរយដែលវានឹងកើតឡើងនៅចុងខែកញ្ញាខាងមុខនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានអង្គការឧតុនិយមពិភពលោក (WMO) លោក Petteri Taalas បានព្រមានថា ការិវឌ្ឍន៍នៃបាតុភូត El Nino ទំនងជានឹងនាំឱ្យមានការកើនឡើងកំដៅពិភពលោកថ្មី ហើយបង្កើនឱកាសនៃការបំបែកកំណត់ត្រាសីតុណ្ហភាព។

គួរបញ្ជាក់ថា បាតុភូត El Nino ដែលជាគំរូអាកាសធាតុដែលកើតឡើងដោយធម្មជាតិ ជាធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងកំដៅនៅទូទាំងពិភពលោក ក៏ដូចជាគ្រោះរាំងស្ងួតនៅក្នុងតំបន់មួយចំនួននៅលើពិភពលោក និងភ្លៀងធ្លាក់ខ្លាំងនៅកន្លែងផ្សេងទៀត ដែលបានកើតឡើងលើកចុងក្រោយកាលពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២១៩៕ ប្រភព៖ The straits times ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner