អគ្គនាយកប្រតិបត្តិ Nestle នៅកម្ពុជា បង្ហាញពីមោទកភាពដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ភ្នំពេញ ៖ លោក Stephen Knight, អគ្គនាយកប្រតិបត្តិប្រចាំការិយាល័យតំណាងក្រុមហ៊ុន Nestle (Thai) Ltd នៅកម្ពុជា បង្ហាញពីមោទកភពដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ក្រុមហ៊ុន Nestle បានឧបត្ថម្ភ ម៉ៃឡូ (MILO) ជាភេសជ្ជៈឈានមុខគេ និងមានអាហាររូបត្ថម្ភរសជាតិសូកូឡា និងស្រូវសាលី សម្រាប់ព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ប្រារព្ឋឡើងនៅប្រទេសកម្ពុជា និងត្រូវបានគេចាត់ទុកថាជា ព្រឹត្តិការណ៍កីឡាប្រចាំតំបន់ដ៏ធំជាងគេ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ។

លោក Stephen Knight, អគ្គនាយកប្រតិបត្តិប្រចាំការិយាល័យតំណាងក្រុមហ៊ុន Nestle (Thai) Ltd នៅកម្ពុជា បានមានប្រសាសន៍ពាក់ព័ន្ឋអំពីការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រកីឡាស៊ីហ្គេម នេះ ថា៖” MILO តែងតែជឿជាក់លើការរៀនសូត្រ តាមរយៈកីឡា ខណៈដែរព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រកីឡានេះ គឺជាឪកាសដ៏ល្អបំផុតមួយ ដែលបង្ហាញពីតម្លៃរបស់អត្តពលិកនិមួយៗអាចរៀនសូត្រតាមរយៈកីឡា ដូចជា ការតស៊ូ ការប្ដេជ្ញាចិត្ត ការតាំងចិត្ត ភាពជាអ្នកដឹកនាំ និង ការធ្វើការងារជាក្រុម អំឡុងពេលប្រកួត និងជាគំរូដ៏អស្ចារ្យសម្រាប់កុមារនៅក្នុងប្រទេសផងដែរ។ ដូច្នេះគុណតម្លៃទាំងអស់ដែលសិស្សានុសិស្សអាចរៀនបានតាមរយៈកីឡាទាំងនេះ នឹងផ្ដល់នូវឳកាសឱ្យ ពួកគេអាចប្រឈមមុខនឹងបញ្ហានានា នាពេលអនាគត និង អាចសម្រេចសមិទ្ឋផលការងាជោគជ័យក្នុងអាជីពរបស់ពួកគេនាពេលខាងមុខផងដែរ។”

ជាមួយគ្នានេះដែរ លោក Stephen Knight ក៏បានផ្តល់ជាសារសំខាន់មួយចំនួនផងដែរ៖«សារៈសំខាន់នៃអាហារូបត្ថម្ភត្រឹមត្រូវ គឺត្រូវរួមបញ្ចូលជាមួយនឹងភាពខ្ជាប់ខ្ជួននៃលំហាត់ប្រាណតាមរយៈកីឡា នឹងជួយអោយយុវជនជំនាន់ក្រោយសម្រេចបាននូវពាក្យថា«សុខភាពល្អកម្ពុជា» នៅពេលប្រជាជនមានសុខភាពល្អគឺជាទ្រព្យសម្បត្តិមួយក្នុងចំណោមទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់កម្ពុជា ដែលបន្ថែមគុណតម្លៃដល់សង្គម។ ដូច្នេះការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រកីឡាស៊ីហ្គេម និង កម្មវិធីយុទ្ធនាការអប់រំផ្សព្វផ្សាយពីអាហារូបត្ថម្ភល្អៗនេះ ពិតជាបានបង្ហាញយ៉ាងជាក់លាក់អំពីគោលបំណងយ៉ាងពិតប្រាកដរបស់ក្រុមហ៊ុន Nestlé ក្នុង“ ការបង្កើនគុណភាពចំណីអាហារដែលគុណតម្លៃនៃជីវិតសម្រាប់មនុស្សគ្រប់គ្នាទាំងជំនាន់នេះនិងជំនាន់ក្រោយ”។

សូមបញ្ជាក់ថា ៖ សម្រាប់ការឧបត្ថម្ភរបស់ម៉ៃឡូ (MILO) គឺរួម ទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការផ្តល់ជាភេសជ្ជៈ MILO រហូតដល់ចំនួន២០,០០០ កែវ ដល់អត្តពលិកជាង ៥០០០នាក់ មកពីបណ្ដាប្រទេសទាំង ១១ នៅទូរទាំងតំបន់អាស៊ីអាគ្នេយ៏និង អ្នកចូលរួមទស្សនារាប់ពាន់នាក់ផ្សេងទៀត ដែល មកទស្សនាការប្រកួតកីឡានានាដោយផ្ទាល់នៅតាមពហុកីឡដ្ឋានសំខាន់ៗទាំង៣ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ៕ ដោយ / គ្រី សម្បត្តិ