ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១១២ ខែឧសភា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តណែនាំលោកអ្នកមិនឲ្យបាក់ទឹកចិត្ត មិនឲ្យជឿជាក់ដោយគ្មានមូលដ្ឋាន និងកុំមានចិត្តរាយមាយជាដាច់ខាត។ ភាពបរាជ័យដែល អ្នកបានឃើញកន្លងមកបានផុយរលត់រូបរាងហើយ នៅថ្ងៃនេះអ្នកនឹងទទួលបានអំណោយ ផលល្អប្រសើរសម្រាប់ស្ថានភាពហិរញ្ញវត្ថុ។ ការប្រើប្រាស់លុយកាក់ទាំងឡាយ នឹងអាច ទាញយកផលចំណេញទ្វេរដង។ លោកអ្នកមានសមត្ថភាពផ្លាស់ប្តូររាល់ភាពអវិជ្ជមាន ហើយបង្កើតឡើងវិញនូវបរិយាកាសរីករាយ​ និងជោគជ័យ។ ប៉ុន្តែក៏សូមពឹងផ្អែកជាសំខាន់ ទៅលើហេតុផល។ កុំយកអារម្មណ៍មកអារកាត់ហេតុការណ៍ណាមួយឡើយ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកទទួលបានការលៃតម្រូវដ៏ត្រឹមត្រូវ លើគម្រោងផែនការដែលបានរៀបចំកន្លងមក។ អ្នកអាចបន្តការងារដែលមាននៅពេលនេះ  ឬធ្វើការផ្លាស់ប្តូររបត់ការងារបាន ប្រសិនបើអ្នកប៉ងប្រាថ្នា។ អ្នកអាចជួបភាពរអាក់រអួលខ្លះ នៅដើមដំបូង ប៉ុន្តែនៅពេលបន្ទាប់មកអ្វីៗនឹងត្រឡប់ជាប្រសើរឡើងវិញ ដូច្នេះសូមលោក អ្នកមានការអត់ធ្មត់ឲ្យបានក្នុងកំរិតខ្ពស់។ នៅថ្ងៃនេះអ្នកនឹងទទួលបានការយល់ដឹង និងការ វាយតម្លៃដ៏ត្រឹមត្រូវ ដូច្នេះការងារ និងឳកាសល្អៗនឹងកើតឡើងចំពោះអ្នក។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះជាពេលវេលាដ៏អាក្រក់ទាក់ទងនឹងទំនាក់ទំនង ដូច្នេះ សូមព្យាយាមរៀបចំផែនការការងាររបស់អ្នកឲ្យបានត្រឹមត្រូវ ហើយមិនគួរចូលរួមក្នុងការ ចរចា និងការប្រជុំសំខាន់នោះទេ។ ឬយ៉ាងហោចណាស់ មិនគួរបញ្ចេញគំនិតយោបល់អ្វី ឡើយពីព្រោះគោលបំណងរបស់អ្នកមិនអាចទទួលបានការទទួលស្គាល់នោះទេ។ ដោយ ឡែក ប្រសិនបើអ្នកនឹងជួបផលលំបាកខ្លះ ឬអាជីវកម្មមិនទទួលបានផលនៅពេលព្រឹក សូមកុំបាក់ទឹកចិត្ត ពីព្រោះចាប់ពីពេលថ្ងៃទៅ អ្វីៗនឹងប្រែជាប្រសើរវិញ។

ឆ្នាំថោះ      

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការ និងអាជីវកម្មរបស់អ្នកមាន ដំណើរការល្អប្រសើរណាស់។ ក្នុងនោះ លោកអ្នកទទួលបានការគាំទ្រយ៉ាងខ្លាំង ពីមនុស្សរួមក្រុម ដែលនាំអោយអ្នកអាចបំពេញការងារដោយគ្មានផលរំខាន។ លើសពីនេះពាក្យសំដី របស់អ្នកនឹងទទួលបានការជឿជាក់ខ្លាំង។  ហេតុនេះសូមកុំអោយឳកាសកន្លងផុតទៅ ចូរ បំពេញក្តីស្រមៃរបស់ខ្លួនតាមរយៈការធ្វើទំនាក់ទំនងនានា។ ក្រៅពីនេះ នៅក្នុងអនាគតខាងមុខអ្នកនឹងទទួលបានភាពចម្រុងចម្រើនបំផុតក្នុងលើកិច្ចការដែលអ្នកបានធ្វើ។ អ្នកអាចយក ឈ្នះបញ្ហាដោយភាពងាយស្រួល ប្រសិនបើអ្នកយកចិត្តទុកដាក់ លើករណីនោបន្ថែម។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកល្អជាមធ្យម។ សូមកំណត់អាទិភាពការងារឲ្យបានត្រឹមត្រូវ។ ឥឡូវនេះ មិនមែនជាពេលវេលាដ៏ល្អបំផុតសម្រាប់ធ្វើការសម្រេចចិត្តដោយខ្លួនឯង ឬធ្វើកិច្ចព្រម ព្រៀងនោះទេ ពីព្រោះហានិភ័យនៃការចាញ់បោកបញ្ឆោតគេមានកំរិតខ្ពស់ណាស់។ ក្នុងថ្ងៃ នេះ លោកអ្នកប្រហែលមិនគួររំពឹងពីចំណូល ឬការទទួលបានអំណោយផលផ្នែកសម្ភារៈ នោះទេ អ្វីនឹងកើតឡើងទៅតាមបរិបទដែលអ្នកអនុវត្ត មិនមែនតាមសំណាងនោះទេ។ ហេតុនេះ សូមមានការតស៊ូ រៀបគម្រោងផែនការដែលអោយបានល្អិតល្អន់ ហើយយកចិត្ត ទុកដាក់ខ្លាំងនឹងបរិស្ថានជុំវិញខ្លួនផងដែរ។ ដោយឡែក លោកអ្នកនឹងអាចស្វែងយល់ពី គោលបំណងរបស់ខ្លួនបានត្រឹមត្រូវ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លទ្ធផលការងារល្អ ឬអាក្រក់ គឺពឹងផ្អែកសំខាន់ទៅ លើចំណាត់ការរបស់អ្នក ដូច្នេះអ្នកមិនអាចធ្វើការដោយគ្មានគម្រោងផែនការឲ្យបានត្រឹម ត្រូវនោះទេ។ កុំបោះបង់ការងារព្រោះតែការរំពឹងលទ្ធផលឆាប់រហ័ស កុំលង់ខ្លួនក្នុងការផ្តល់ ជូនពីអ្នកដទៃ អ្វីទាំងអស់មានពេលវេលា និងរបត់ដែលត្រឹមត្រូវ។ ទន្ទឹមនឹងនេះអ្នកកំពុង ស្ថិតក្នុងជំហានដ៏ត្រឹមត្រូវ ដូច្នេះសូមព្យាយាមបន្ថែមទៀតសិន ហើយពិនិត្យមើលលទ្ធផល មុន ពេលសម្រេចចិត្តចាកចេញ។  ក្រៅពីនេះ​ សូមលោកអ្នកកំណត់ទិសដៅក្នុងទំនាក់ ទំនងអោយបានជាក់លាក់ ពីព្រោះមិនមែនជាពេលល្អបំផុតក្នុងការចងមិត្តនោះទេ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថាអ្នកនឹងទទួលបាន ភាពជោគជ័យដ៏ធំបំផុតចំពោះការងារទាំងឡាយ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី សូមកុំ សម្រាកមុនពេលវេលាកំណត់។ ហើយសូមចងចាំថា ការរំពឹងលទ្ធផលល្អដោយសកម្មភាព ងាយៗមិនមែនជាវិធីសាស្រ្តដែលអាចទៅរួចទេ ដូច្នេះសូមបន្តសកម្មភាព យកចិត្តទុកដាក់ លើពត៌មាន និងហេតុការណ៍ដែលបានកើតឡើង។ ព្យាយាមយកឈ្នះការខ្ជិលច្រអូស និងការពឹងអាស្រ័យលើអ្នកដទៃ។ ក្រៅពីនេះ លោកអ្នកអាចការពារទស្សនៈយោបល់ និងបំណងប្រាថ្នារបស់ខ្លួនបានដោយបរិបូណ៍។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតក្នុងការផ្លាស់ប្តូរ ការងារ ឬទីកន្លែងការងារនោះទេ។ ការបង្ខំចិត្តផ្លាស់ប្តូរនឹងបណ្តាលឲ្យមានបញ្ហាខ្លាំងផ្នែក ហិរញ្ញវត្ថុ ដូច្នេះសូមជៀសវាងករណីនេះឲ្យបាន ហើយរងចាំឳកាសល្អនៅថ្ងៃខាងមុខ ប្រសិនបើអ្នក មិនអាចតស៊ូនឹងស្ថានភាពនេះ។ ក្រៅពីនេះ សូមជៀសវាងដាច់ខាតការ បៀតបៀន ឬរិះគន់ ទៅលើសមត្ថភាពខ្លួនឯង ដោយសារអ្នកប្រហែលជាត្រូវការពេលវេលា បន្ថែមដើម្បីទទួល បានការយល់ដឹង និងសម្របទៅក្នុងស្ថានភាពជុំវិញខ្លួន។ ក្នុងនោះដែរ សូមពិនិត្យពិច័យអោយបានច្រើនដង មុនលោកអ្នកធ្វើការសម្រេចទៅលើឯកសារ សូម្បីតែ ការផ្ញើចេញក្តី។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ វេលានេះអ្នកមិនគួរគិតគូររឿងអវិជ្ជមានសោះ ឡើយ។ ប្រសិនបើអ្នកកំពុងជួបភាពមិនពេញចិត្តក្នុងវិជ្ជាជីវៈ សូមស្វែងរកវិធីមួយដើម្បីបែង ចែកការងារពីទំនួលខុសត្រូវរបស់អ្នកខ្លះ។ ព្យាយាមកំណត់ភាពចាំបាច់ ជាជាងប្រមូលយក ការងារច្រើនមកគរនៅលើតុ ហើយគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីបញ្ចប់ការងារនោះ។ ក្រៅពីនេះ ប្រហែលជាលោកអ្នកមិនគួររំពឹងពីជំនួយ និងការយកចិត្តទុកដាក់ពីមនុស្សនៅ ក្បែរខ្លួននោះទេ ពីព្រោះទំនាក់ទំនងក្នុងពេលនេះអាចបង្ករជាជម្លោះ និងការអាក់អន់ចិត្ត រវាងគ្នា។ ហើយបើអាចសូមកុំធ្វើទំនាក់ទំនងជិតស្និទ្ធពេកជាមួយមនុស្សឆ្នាំច។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ សូមកុំភ្ជាប់សារសំខាន់ទៅលើភាពបរាជ័យតូចតាចក្នុង អាជីព ហើយក៏មិនគួរមានការសង្ស័យលើការងារដែលកំពុងអនុវត្ដដែរ។ លោកអ្នកស្ថិតក្នុង ស្ថានភាពត្រឹមត្រូវ និងហ្នឹងហ្ន៎ណាស់។ ស្ថានភាពនេះនឹងផ្តល់ភាពចម្រើនរុងរឿង ឬស្ថាន ភាពរលូនក្នុងការអនុវត្តការងារ។ ក្នុងនោះកាលវិភាគរបស់អ្នកហាក់មានទំងន់ច្រើនជាង ប្រក្រតី ដូច្នះសូមចាត់ចែងការងារ ធ្វើយ៉ាងណាបញ្ចប់អោយបានទាន់ពេលវេលា។ សម្រាប់ ការចរចា ការពិភាក្សា ឬការប្រជុំបូកសរុបការងារនានានឹងទទួលបានផល និងការយោគយល់ល្អណាស់។ ប្រសិនបើអ្នកមានការហត់នឿយ សូម រកពេលសម្រាកខ្លះជារឿងត្រឹមត្រូវ ដូច្នេះមិនចាំបាច់ត្រូវបង្ខំខ្លួនពេកនោះទេ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកនឹងមិនជួបផលលំ បាកណាមួយឲ្យ ប្រាកដនោះទេ ដូច្នេះមិនគួរអនុញ្ញាតឲ្យការបារម្ភបង្អាក់ជំហាន និងល្បឿន ការងារនោះទេ។ សូមផ្តើមការងារសំខាន់នៅពេលព្រឹក ហើយធ្វើយ៉ាងណារៀបចំអោយមានសណ្តាប់ ធ្នាប់ល្អ។ ព្យាយាមប្រមូលផ្តុំអារម្មណ៍ ហើយប្រើប្រាស់ពេលវេលាគិតគូរពីវឌ្ឍនភាព ការងារ។ កុំជឿជាក់ដោយគ្មានមូលដ្ឋាន ហើយក៏មិនចាំបាច់ត្រូវធ្វើសកម្មភាពបំពេញចិត្ត មនុស្សនៅជុំវិញអ្នកនោះទេ។ ក្នុងថ្ងៃនេះអ្នកអាចនឹងទទួលបានការផ្តល់ជូននូវឳកាសច្រើន ប៉ុន្តែសូមធ្វើយ៉ាងណាកុំជ្រើសរើសរបៀបបំពេញការងារច្រើនក្នុងពេលតែមួយ ពីព្រោះវា នឹងបង្អាក់ទៅដល់គោលដៅជាក់ស្តែងរបស់អ្នក។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមលោកអ្នករងចាំទទួលពត៌មានល្អៗនឹងកើត ឡើងនៅក្នុងថ្ងៃនេះ ពិសេសនៅពេលរសៀល។ សំណាងទាំងអស់នេះ ជាក់ស្តែងណាស់គឺ តបស្នងការខិតខំប្រឹងប្រែងរបស់អ្នកកន្លងមក ដូច្នេះសូមបន្តសកម្មភាពសំខាន់ៗដែលអ្នក បានធ្វើដូចជាការអត់ធ្មត់ សម្របសម្រួលទៅតាមកាលទេស និងការប្រើប្រាស់ពេលវេលាឲ្យ មានប្រសិទ្ធភាព។ លើសពីនេះ លោកអ្នកមានសមត្ថភាពពិសេសដើម្បីវាយតម្លៃស្ថានភាព ដែលកំពុងកើតឡើង។ ក្រៅពីនេះ ថ្ងៃនេះមានអំណោយផលសម្រាប់ការចុះហត្ថលេខា ឬ លិខិតព្រមព្រៀងនានា ដូច្នេះសូមកុំអោយបាត់បង់ឳកាសព្រោះការមើលស្រាលស្ថានការណ៍អោយសោះ។  

ចំណាំៈ

ឆ្នាំទាំង៤ ជូត ថោះ មមី កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលសម្រាប់ការ ដោះស្រាយបញ្ហាចាស់ថ្មី ការសហការ និងការចាប់ផ្តើមការងារថ្មី។

ឆ្នាំទាំង៥ ឆ្លូវ រោង ម្សាញ់ រកា ច រាសីល្អមធ្យម។

ឆ្នាំទាំង៣ ខាល មមែ វក រាសីស្រុតចុះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner