សម្តេចតេជោស្នើវៀតណាមរកការសម្របសម្រួលអូសខ្សែបញ្ជូនអគ្គិសនីក្រោមបាតសមុទ្រ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានស្នើមេដឹកនាំប្រទេសវៀតណាម ជួយសម្របសម្រួលការអូសខ្សែបញ្ជូនអគ្គិសនីក្រោមបាតសមុទ្រ ទៅកាន់ប្រទេសសិង្ហបុរី។ សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ ក្នុងអំឡុងពេលទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី នារសៀល ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន ប្រាប់មេដឹកនាំវៀតណាមថា កម្ពុជាមានបំណងទិញអគ្គិសនីពីប្រទេសឡាវ តចេញមកកាន់កម្ពុជា ហើយបន្តលក់ទៅកាន់ប្រទេសសិង្ហបុរី។

សម្តេចតេជោបានថ្លែងថា ដើម្បីទទួលបានកិច្ចការងារនេះ ប្រកបដោយជោគជ័យ ក្នុងការអូសខ្សែបញ្ជូនក្រោមបាតសមុទ្រនោះ គេត្រូវការប្រើប្រាស់ ភូមិសាស្ត្រទឹកដីរបស់វៀតណាមភាគខាងត្បូង តំបន់កាម៉ៅ ឆ្ពោះទៅប្រទេសម៉ាឡេស៊ី និងបន្តទៅកាន់ប្រទេសសិង្ហបុរី។

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ បានថ្លែងថា លោកនិងក្រុមជំនាញនឹងពិនិត្យលើបញ្ហាដែលភាគីកម្ពុជាបានស្នើសុំរកកិច្ចសហការសម្របសម្រួលនេះ។

ads banner