លោក បៃដិន នឹងជួបនាយករដ្ឋមន្រ្តីឥណ្ឌានៅទីក្រុងវ៉ាស៊ីនតោន នៅចុងខែមិថុនាខាងមុខនេះ
វ៉ាស៊ីនតោន៖ សេតវិមានបានលើកឡើងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអញ្ជើញនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។
សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី មកកាន់សហរដ្ឋអាមេរិក នឹងសរបញ្ជាក់អំពីភាពជាដៃគូដ៏ស៊ីជម្រៅ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ។
បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ ដំណើរទស្សនកិច្ចរបស់មេដឹកនាំឥណ្ឌា នឹងជួយពង្រឹងការប្តេជ្ញាចិត្តរួមគ្នារវាងប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ភាពជាដៃគូបច្ចេកវិទ្យាជាយុទ្ធសាស្ត្រ រួមទាំងក្នុងវិស័យការពារជាតិ ថាមពលស្អាត និងអវកាស។
សូមបញ្ជាក់ថា ប្រទេសឥណ្ឌាគឺជាសមាជិកមួយនៃក្របខ័ណ្ឌសន្តិសុខ Quad ដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលីផងដែរ។ សហរដ្ឋអាមេរិកបានមើលឃើញពីសារៈសំខាន់ក្នុងការបង្កើតក្រុមប្រទេសសម្ព័ន្ធមិត្តទាំងនេះ ដើម្បីទប់ទល់នឹងឥទ្ធិពលចិន៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

