ស្តុកប្រេងដូងរបស់ម៉ាឡេស៊ីធ្លាក់ចុះ ១០,៥៤ភាគរយ ក្នុងខែមេសា ឆ្នាំ២០២៣
អត្ថបទដោយ៖
ធី ដា
គូឡាឡាំពួ៖ ទិន្នន័យផ្លូវការបានបង្ហាញថា ម៉ាឡេស៊ីដែលជាប្រទេសផលិតប្រេងដូងធំជាងគេទីពីររបស់ពិភពលោក បានមើលឃើញស្តុកប្រេងដូងរបស់ខ្លួនមានចំនួន១.៥លានតោន ធ្លាក់ចុះ១០.៥៤ភាគរយ ក្នុងខែមេសា ឆ្នាំ២០៣។
Read. ក្រុមប្រឹក្សាប្រេងដូងម៉ាឡេស៊ី បានឱ្យដឹងថា ផលិតកម្មប្រេងដូងឆៅរបស់ប្រទេសម៉ាឡេស៊ី មានចំនួនត្រឹមតែ១.២លានតោន ធ្លាក់ចុះ៧,១៣ភាគរយ ក្នុងខែមេសានេះ។
ទន្ទឹមនឹងនោះ ការនាំចេញប្រេងដូងរបស់ម៉ាឡេស៊ី បានថយចុះ២៧,៧៨ភាគរយ នៅត្រឹមចំនួន១,០៧លានតោន ក្នុងខែមេសាឆ្នាំនេះ។ ចំណែកឯការនាំចូលប្រេងដូងរបស់ម៉ាឡេស៊ីក៏បានធ្លាក់ចុះ១៥,៣២ភាគរយផងដែរ នៅត្រឹម៣៣,៦៧៨តោន ក្នុងខែមេសា ឆ្នាំ២០២៣៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕