វិទ្យាស្ថានជាតិឣធិការកិច្ច នឹងបើកវគ្គឣធិការកិច្ចបឋមជំនាន់៥ វគ្គទី៣-៤ នាព្រឹកថ្ងៃពុធ ទី១៧ ខែឧសភា 

អត្ថបទដោយ៖
ឈឹម សុផល

ភ្នំពេញ៖ ឯ.ឧ ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាឣ្នកនាំពាក្យ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងឣធិការកិច្ច បានឲ្យដឹងថា នៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ វិទ្យាស្ថានជាតិឣធិការកិច្ច នឹងបើកវគ្គបឋមឣធិការកិច្ចជំនាន់៥ វគ្គទី៣-៤ ក្រោមឣធិបតីភាព ឯ.ឧ ឆេង សារឿន រដ្ឋលេខាធិការប្រចាំការ ជាតំណាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំឣន ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងឣធិការកិច្ច ( ទ រ ព ឣ ) ។

ឯ.ឧ ណុប ចាន់ណារិន្ទ បានបញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាលបឋមនេះ មានរយ:ពេល២សប្តាហ៍ មានសិក្ខាកាមជាមន្ត្រីមកពីមន្ទីររាជធានី-ខេត្ត  មន្ត្រីនៅក្រសួងទ រ ព ឣ ក្នុងនោះក៏មានមកពីអគ្គាធិការដ្ឋាន នៃបណ្តាក្រសួង ស្ថាប័នចំនួន ១៨ សរុបចំនួន ៤៥រូប ៕

ឣ្នកនាំពាក្យដដែលបានឲ្យដឹងទៀតថា វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:អធិការកិច្ចនេះនឹងចាប់ពីថ្ងៃទី១៦ ដល់២៦ ខែឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទមួយចំនួនរួមមាន៖ ទស្សនៈទូទៅនៃការងារអធិការកិច្ច, ប្រព័ន្ធច្បាប់សកល និងកម្ពុជា, ការប្រៀបធៀបស្ថាប័នអធិការកិច្ច៤នៅអាស៊ី, ស្ថាប័នអធិការកិច្ចនិងមន្រ្តីអធិការកិច្ច, គណនេយ្យ-ហិរញ្ញវត្ថុ, ផែនការ របាយការណ៍ និងកំណត់ហេតុអធិការកិច្ច និងវិធីសាស្រ្តអធិការកិច្ច។

វគ្គនេះធ្វើបទឧទ្ទេសនាមដោយ ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការក្រសួងទរពអ, ឯឧត្តម សុត គឹមសាន អនុរដ្ឋលេខាធិការ, ឯកឧត្តមបណ្ឌិត សោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិអធិការកិច្ច និងលោក សាស្រ្តាចារ្យ ថង សុខុម អ្នកជំនាញគណនេយ្យ-ហិរញ្ញវត្ថុផងដែរ ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner