អតីតសកម្មជនគណបក្សប្រឆាំងបានបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

អតីតសកម្មជនគណបក្សសង្គ្រោះជាតិបានបន្តសុំចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជានៅមុនដំណាក់កាលដែលកម្ពុជាត្រៀមចូលរួមបោះឆ្នោតសកលខែកក្កដា ឆ្នាំ២០២៣។

ខែមេសា និងខែឧសភា ក្នុងឆ្នាំ២០២៣ ត្រូវគេកត់សម្គាល់ថា គឺជាខែដែលមានការសុំចូលរួមជីវភាពនយោបាយជាច្រើនបំផុត ពីសំណាក់សកម្មជន និងមន្ត្រីនយោបាយរបស់អតីតគណបក្សប្រឆាំងនានា។ នៅថ្ងៃទី១២ វិច្ឆិកានេះ វីដេអូថ្មីមួយទៀតរបស់របស់ស្ត្រីម្នាក់ ឈ្មោះ ឃុត ណារឿន ដែលធ្លាប់ជាអតីតសកម្មជនប្រើពាក្យសម្តីមិនល្អដាក់មកលើសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានសារភាពនូវកំហុសខុសឆ្គងពីអតីតកាល និងបានស្នើសុំចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា។

ការភ្ញាក់រលឹកដោយសកម្មជន និងមន្ត្រីគណបក្សប្រឆាំងសុំចូលរួមជីវភាពនយោបាយជាមួយ នឹងគណបក្សប្រជាជនកម្ពុជានៅមុនការបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣ ត្រូវគេកត់សម្គាល់ថា ប្រៀបដូចជាទឹកបាក់ទំនប់។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍អ្នកស្រី ឃុត ណារឿន ដែលបានសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន កាលពីសប្តាហ៍មុនបានថ្លែងបញ្ជាក់ថា ទឹកដែលធ្លាប់តែរងល្អក់កាលពីមុននោះ នាពេលនេះបានភ្លឺថ្លាមកវិញហើយ។

ads banner