រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជនចំនួន ០៣ទីតាំងនៅក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង នាយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៣ បានចេញសេចក្តីសម្រេច ដោយបញ្ជាឲ្យបិទ មន្ទីរសម្រាកព្យាបាលឯកជនចំនួន០៣ទីតាំងក្នុងរាជធានីភ្នំពេញ។ នេះបេីយោងតាមសេចក្តីសម្រេច ស្ដីពីការ បិត និងដកហូតសេចក្ដីសម្រេចឱ្យបេីកមន្ទីរសម្រាកព្យាបាល ឯកជនដែលក្រុមការងារទទួលបាន ។

មន្ទីរសម្រាកព្យាបាលឯកជនចំនួន០៣ទីតាំងដែលបានបិត និងដកហូតនោះរួមមាន៖ មន្ទីរសម្រាកព្យាបាល មិត្តភាពពោធិ៍ចិនតុង , មន្ទីរសម្រាកព្យាបាល មិត្តភាពចតុមុខ និងមន្ទីរសម្រាកព្យាបាល មិត្តភាពមណ្ឌលនៃក្តីសង្ឃឹម ។

ចំពោះមូលហេតុដែលបិទ និងដកហូតសេចក្ដីសម្រេចឱ្យបេីកមន្ទីរសម្រាកព្យាបាល នោះគឺដោយសារតែមន្ទីរសម្រាកព្យាបាលនេះ ពុំមានវេជ្ជបណ្ឌិតឈរឈ្មោះ ជាអ្នកទទួលខុសត្រូវ និងអវត្តមានប្រចាំការនៅក្នុងមន្ទីរសម្រាកព្យាបាល ព្រមទាំងមិនបានផ្ញើរបាយការណ៍សកម្មភាពព្យាបាលអ្នកជំងឺជាប្រចាំ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner