ក្រសួងទេសចរណ៍ និងក្រុមហ៊ុនហួវៃ សហការបង្កើតកម្មវិធីប្រកួតថតរូបថ្នាក់ជាតិដំបូងគេ
ភ្នំពេញ៖ ក្រសួងទេសចរណ៍សហការជាមួយក្រុមហ៊ុនហួវៃ បើកដំណើរការកម្មវិធី “ការប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិលើកទី១ Powered By Huawei XMAGE” ក្នុងអំឡុងព្រឹត្តិការណ៍បើកបង្ហាញវត្តមានផ្លូវការកំពូលស្មាតហ្វូនស៊េរីថ្មី បំពាក់នូវកញ្ចក់ស្វិតតាន់ធន់ KUNLUN ប្រើ Google បាន គឺ HUAWEI Mate X3 ស្មាតហ្វូនអេក្រង់បត់ និង HUAWEI P60 Pro ថតហ្ស៊ូមច្បាស់នៅទីងងឹត ដែលពិធីនេះរៀបចំឡើងនៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។
ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានកោតសរសើចំពោះក្រុមហ៊ុនហួវៃ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពិសេសវិស័យទេសចរណ៍ តាមរយៈកិច្ចសហការបើកដំណើរការ “ការប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិលើកទី១ Powered by Huawei X-MAGE” និងការនាំចូលឧបករណ៍ និង បច្ចេកវិទ្យាថ្មីៗដូចជាកំពូលស្មាតហ្វូនស៊េរីថ្មីអេក្រង់បត់ HUAWEI Mate X3 និង HUAWEI P60 Pro ដែលមានរហស្សនាម ថតហ្ស៊ូមច្បាស់នៅទីងងឹតជាដើម។
នាឱកាសនោះដែរ លោក Jeff Feng អគ្គនាយកក្រុមហ៊ុនហួវៃ បានឲ្យដឹងថា ក្រុមហ៊ុនហួវៃពិតជាមានមោទនភាពក្នុងការចូលលើកស្ទួយវិស័យទេសចរណ៍ប្រទេសកម្ពុជា តាមរយៈការបើកឱកាសដល់ប្រជាជនគ្រប់រូប ក្នុងការបញ្ចេញស្នាដៃរបស់ខ្លួន ជាពិសេសដកស្រង់នូវបទពិសោធន៍ជាមួយនឹងច្ចេកវិទ្យាថតរូបកម្រិតអាជីព HUAWEI X-MAGE ដែលបំពាក់នៅលើកំពូឡស្មាតហ្វូនស៊េរីថ្មី រួមមាន Huawei Mate X3 និង P60 Pro។
សូមបញ្ជាក់ថា ផលិតផលទាំងពីរនេះ គឺ Huawei Mate X3 និង Huawei P60 Pro អាចប្រើប្រាស់ជាមួយនឹងកម្មវិធីផ្សេងៗរបស់ក្រុមហ៊ុន Google ដូចជាកម្មវិធី Youtube, Gmail, Google Chrome, Google Photo, Google Drive, និងកម្មវិធីជាច្រើនទៀត។
អ្នកប្រើប្រាស់ក៏អាចទាញយកកម្មវិធីដែលចាំបាច់ប្រចាំថ្ងៃដូចជាកម្មវិធីធនាគារ, កម្មវិធីបញ្ជាទិញទំនិញ, កម្មវិធីដឹកជញ្ជូនម្ហូប, កម្មវិធីបណ្ដាញសង្គម និងកម្មវិធីជាច្រើនទៀត។ ក្នុងនោះដែរ អស់រយៈពេល៤ឆ្នាំ ហួវៃបានបង្កើត AppGallery ដែលជា App Store ក្នុងការទាញយកកម្មវិធីប្រើប្រាស់នៅលើស្មាតហ្វូនហួវៃគ្រប់ម៉ូដែល ដោយ AppGallery គឺជាហាងកម្មវិធីដែលធំបំផុតទី៣នៅលើពិភពលោកបន្ទាប់ពី App Store និង Play Store។ ក្រៅពីផលិតផលស្មាតហ្វូន ក្រុមហ៊ុនហួវៃក៏បានប្រកាសដាក់លក់ជាផ្លូវការនូវនាឡិកា និងកាសរួមបញ្ចូលគ្នាតែមួយ HUAWEI WATCH Buds, នាឡិកាឆ្លាតវៃ HUAWEI WATCH Ultimate និង Matepad SE ផងដែរ៕
អត្ថបទ៖ ឈឹម ទីណា