អ្នកស្រាវជ្រាវវ័យក្មេងមានការព្រួយបារម្ភចំពោះខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន

ភ្នំពេញ៖ អ្នកស្រាវជ្រាវវ័យក្មេង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មានថា ដោយមើលឃើញពីខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ មានលក្ខណៈត្រៀមទុកជាមុន សម្រាប់ការផ្ចាញ់ផ្ចាលទៅនឹងសេចក្តីសម្រេចចិត្តរបស់ គ.ជ.ប មិនស្របនឹងគោលបំណងរបស់ខ្លួន។

សេចក្តីប្រកាសព័ត៌មានបានបន្តថា “យើងខ្ញុំទាំងអស់គា្ន ក្នុងនាមអ្នកស្រាវជ្រាវវ័យក្មេង មានការព្រួយបារម្ភចំពោះខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មាននេះ ត្រង់ចំណុច២ ដែលអាចនឹងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្រុមយុវជនមានការភាន់ច្រឡំចំពោះនីតិវិធីច្បាប់ គ.ជ.ប បែរជាទៅចូលរួមការជួបជុំ តាមការប្រកាសព័ត៌មាននេះ ដែលផ្ទុយពីគោលការណ៍នីតិរដ្ឋ។”

អ្នកស្រាវជ្រាវវ័យក្មេង ស្នើសុំឱ្យគណបក្សនយោបាយទាំងអស់ ចូលរួមអនុវត្តតាមនីតិវិធីច្បាប់ឱ្យបានត្រឹមត្រូវ ជៀសវាងការបង្កើតកំហុសតាមការចង់បានរបស់ខ្លួន និងនាំឱ្យអ្នកគាំទ្ររបស់ខ្លួន ប្រឈមនឹងបញ្ហាផ្លូវច្បាប់ជាមួយរាជរដ្ឋាភិបាល។ អ្នកស្រាវជ្រាវវ័យក្មេង សូមគាំទ្រចំពោះសេចក្តីថ្លែងបស់សម្តេចនាយករដ្ឋមន្ត្រី ស្នើឱ្យមានភាពស្ងប់ស្ងាត់ នៅទូទាំងប្រទេស ដើម្បីចូលរួមរក្សាស្ថិរភាពសង្គម ស្របពេលដែលយើង កំពុងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ កីឡាអាស៊ីអគ្នេយ៍លើកទី៣២៕
ដោយ៖ពលជ័យ

ads banner