អាជ្ញាធរខណ្ឌសែនសុខ ដាក់រថយន្តបូមលូ ជាប្រចាំ បម្រើជូនប្រជាពលរដ្ឋ
ភ្នំពេញ ៖ បន្ទាប់ពីចុះពិនិត្យទីតាំងដែលមានការកកស្ទះប្រព័ន្ធលូ បណ្ដាលឱ្យមានការដក់ទឹកលើផ្លូវ ស្ថិតនៅភូមីត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មន្ត្រីសាលាសង្កាត់អូរបែកក្អម និង ក្រុមការងាររដ្ឋបាលខណ្ឌ បានសហការណ៍ជាមួយអង្គភាពបូបលូ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានដាក់រថយន្តធ្វើការបូម ស្តារអណ្តូងលូ ដែលកកស្ទះជូនបងប្អូនប្រជាពលរដ្ឋតំបន់នេះជាប្រចាំ ។
ក្នុងនាមអាជ្ញាធរសង្កាត់ និងអាជ្ញាធរខណ្ឌក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំអស់ត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវកុំបោះចោលពាសវាលពាលកាលនាំឱ្យហើយចូលក្នុងអណ្តូងលូធ្វើឱ្យកកស្ទះប្រព័ន្ធលូទឹកហូរមិនទាន់បណ្តាលដក់ទឹកអាចបង្ករជន់លិចផ្លូវនិងផ្ទះបងប្អូនជាដើម។
ម៉្យាងវិញទៀតវាធ្វើឱ្យប៉ះពាល់ដល់បរិស្ថាននិងសុខភាពបងប្អូនយើងថែមទៀតផង កន្លងមកអាជ្ញាធរសង្កាត់ក៏ដូចជាអាជ្ញាធរខណ្ឌតែងតែយកចិត្តទុកដាក់គ្រប់បែបយ៉ាងរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕
ដោយ ៖ ភារ៉ា និងប៊ុនធី