លោក ស៊ុយ ឆៃលាង បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅមណ្ឌលខេត្តកណ្តាល គណបក្សភ្លើងទៀន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ លោក ស៊ុយ ឆៃលាង អតីតសមាជិកក្រុមការងារ អតីតគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តបន្ទាយមានជ័យ និងជាសមាជិកក្រុមការងារខេត្តកណ្តាល ទទួលបន្ទុកចុះជួយស្រុកពញាឮ និងជាបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលខេត្តកណ្តាល គណបក្សភ្លើងទៀន បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមលិខិតរបស់លោក ស៊ុយ ឆៃលាង គោរពជូនសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

លោក ស៊ុយ ឆៃលាង បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា “ដោយខ្ញុំបាទ បានមើលឃើញក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្ដេចតេជោ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលខ្ញុំបាទជាអ្នកជំនាន់ក្រោយមិនអាចបំភ្លេចចំពោះស្នាដៃដ៍មហិមានេះបានឡើយ។ ពិសេសមានគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាល ពីមួយឆ្នាំទៅមួយឆ្នាំមានការរៀបចំប្រទេសកាន់តែវឌ្ឈនៈភាពឥតឈប់ឈរ។ សម្ដេចតេជោ បានដឹកនាំប្រទេសចេញពីរបបបនប្រល័យពូជសាសន៍ប៉ុល ពត រហូតប្រទេសទទួលបានសន្តិភាពពេញលេញលើផ្ទៃប្រទេស ជាងនេះទៅទៀត សម្តេចតេជោ ជាបិតាស្ថាបនិកសន្តិភាព ជាវីរបុរស សម្រាប់រូបខ្ញុំចងចាំមិនអាចបំភ្លេចបានឡើយ នៅពេលនេះ ខ្ញុំបាទសូមអបអរសាទរព្រឹត្តិកាណ៍ជាប្រវត្តិសាស្ត្រ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ បានធ្វើឱ្យកម្ពុជាលេចត្រដែតឡើងលើឆាកអន្តរជាតិដែលមានសម្ដេចតេជោ ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល។

ខ្ញុំបាទសូមគាំទ្រនៃគោលនយោបាយគណបក្សប្រជាជនកម្ពុជា និងគាំទ្រយ៉ាងពេញទំហឹងសម្រាប់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ ដោយកន្លងមកខ្ញុំបាទបានចូលរួមបម្រើជាថ្នាក់ដឹកនាំនៃអតិតតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន ដោយថ្នាក់ដឹកនាំ មិនមានគោលជំហរច្បាស់លាស់ មានតែការបង្កភាពវិកវរ ប្រទូសរាយចលាចលក្នុងប្រទេស ទើបខ្ញុំបាទសម្រេចចិត្តចូលរួមជីវភាពនយោបាយ ដោយស្មោះស្ម័គ្រឥតងាករេជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះរហូតតទៅ”។

ជាការឆ្លើយត សម្តេចតេជោ ហ៊ុន សែន ក្នុងនាមគណបក្សប្រជាជនកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ស៊ុយ ឆៃលាង ដែលបានសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ដោយ៖ពលជ័យ

ads banner