ផ្ទះ៥៦ខ្នងនៅកំពតរងខូចខាតដោយគ្រោះធម្មជាតិ (Video Inside)
អត្ថបទដោយ៖
Apsara Net
ផ្ទះប្រជាពលរដ្ឋយ៉ាងហោចចំនួន៥៦ខ្នងនៅក្នុងខេត្តកំពត បានរងការខូចខាតដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់។
ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថាបាតុភូត គ្រោះធម្មជាតិនេះ បានកើតឡើងនារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅឃុំចំនួន២ នៃស្រុកបន្ទាយមាស ក្នុងនោះរួមមាន៖ នៅឃុំបន្ទាយមាសខាងកើត ដែលមានចំនួន២ភូមិ គឺភូមិពេជ្ជនា រងការខូចខាតផ្ទះចំនួន៤៦ខ្នង និងនៅភូមិក្រសាំងក្រោម ខូចខាតផ្ទះចំនួន ២ខ្នង។ ចំណែកនៅឃុំត្រពាំងសាលាខាងកើត, ខ្យល់កន្ត្រាក់ បានកើតឡើងក្នុងភូមិចំនួន២ ក្នុងនោះរួមមានភូមិពោន មានផ្ទះ៦ខ្នង ដែលបានរងការខូចខាត…ចំណែកនៅភូមិលៀប មានផ្ទះចំនួន២ខ្នងបានរងការខូចខាត ។
ក្រសួងធនធានទឹក និងឧតុនិយម នៅក្នុងសប្ដាហ៍នេះ ក៏បានដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុនេះផងដែរ។