គណរដ្ឋមន្ត្រីអនុម័តគម្រោងជីកផ្លូវទឹកតម្លៃ១,៧០០លានដុល្លារ (Video Inside)
គណរដ្ឋមន្ត្រីបានអនុម័តគម្រោងជីកផ្លូវទឹកតភ្ជាប់ពីទន្លេទៅកាន់សមុទ្ររបស់កម្ពុជា ដោយគ្រោងសាងសង់រយៈពេល៤ឆ្នាំ និងចំណាយថវិកា១ពាន់៧០០លានដុល្លារ។ គម្រោងធ្វើព្រែកជីកដ៏ធំនេះ មានប្រវែង១៦៨គីឡូម៉ែត្រភ្ជាប់តំបន់ភូមិសាស្ត្រខេត្តកណ្តាល ទៅតំបន់មាត់សមុទ្ទ នៃខេត្តកែប។
នេះគឺជាគម្រោងដ៏ធំបង្អស់មួយក្នុងសម័យដឹកនាំសម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើឱ្យប្រទេសកម្ពុជាកាន់តែអភិវឌ្ឍន៍ និងមានផ្លូវទឹកខ្វាត់ខ្វែងភ្ជាប់ពីសមុទ្ទចូលមកក្នុងខេត្តដែលអាចមានលទ្ធភាពតភ្ជាប់។
មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានថ្លែងនៅថ្ងៃទី១៩ ឧសភាថា គម្រោងនេះ គឺជាគម្រោងប្រវត្តិសាស្រ្តលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។
គម្រោងនេះ ត្រូវបានកិច្ចប្រជុំរបស់គណរដ្ឋមន្ត្រីបានអនុម័តនៅថ្ងៃសុក្រនេះ ដោយដាក់ឈ្មោះថា «គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារកម្មទន្លេបាសាក់»។