បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់សារៈសំខាន់ នៃកត្តាសន្តិភាព (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងប្រៀបធៀប «សន្តិភាព» គឺដូចជា «ខ្យល់អុកស៊ីហ្សែន» ដែលមានតម្លៃបំផុតសម្រាប់ជីវិត និងការរស់នៅរបស់មនុស្សគ្រប់រូប។

«សន្តិភាព» របស់កម្ពុជាត្រូវបានរលាយអស់ទាំងស្រុង តាមរយៈរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ទម្លាក់អតីតព្រះប្រមុខរដ្ឋខ្មែរសម្តេចព្រះនរោត្តមសីហនុចេញពីតំណែង។ កម្ពុជាអស់សន្តិភាពចាប់តាំងពីពេលនោះមក។ កម្ពុជាបានទទួល «សន្តិភាព» ពិតប្រាកដសាឡើងវិញនៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ ដោយសារនយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន បំបាត់ចលនាឧទ្ទាមខ្មែរក្រហម។

បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឃ្លីបវីដេអូមួយដែលបង្ហោះតាមបណ្តាញសង្គម ថ្ងៃនេះ បានថ្លែងប្រាប់ពលរដ្ឋខ្មែរក្នុងពិធីបុណ្យសាសនាមួយក្នុងខេត្តកំពង់ធំ ដោយប្រៀបធៀប «សន្តិភាព» គឺដូចជា «ខ្យល់អុកស៊ីហ្សែន» ដែលមនុស្សត្រូវការមិនអាចខ្វះបានឡើយ។

កម្ពុជាដែលទើបរកបានសន្តិភាពបានរយៈពេលជាង២០ឆ្នាំមកនេះ បានសម្រុកការកសាងប្រទេសសាឡើងវិញ។ «សន្តិភាព» បាននាំឱ្យកម្ពុជាអាចស្តារបានមកវិញនូវការអភិវឌ្ឍន៍ប្រទេស ដែលបច្ចុប្បន្នក្នុងរាជធានីភ្នំពេញគ្រាន់តែសំណង់អគារខ្ពស់កម្ពស់ចាប់ពី ៥ជាន់ទៅ៩ ជាន់ មានចំនួនសរុប១ពាន់ ៤២៣អគារ, អគារខ្ពស់ចាប់ពី១០ជាន់ទៅ១៩ជាន់ មានចំនួន៦៩៩ អគារ, អគារខ្ពស់ចាប់ពី២០ជាន់ទៅ២៩ជាន់ មានចំនួន ២៣៣អគារ, អគារចាប់ពី៣០ជាន់ ទៅ៣៩ជាន់ មានចំនួន១២៩អគារ, ចំណែកអគារចាប់ពី៤០ជាន់ឡើងទៅទៅមានចំនួន ៥០ អគារ។ ដោយឡែកនៅខេត្តព្រះសីហនុ សំណង់ខ្ពស់ៗមានចំនួន៦៨៥អគារ, នៅខេត្តបន្ទាយមានជ័យ មានសំណង់ខ្ពស់ចំនួន ១៣១អគារ និងកន្លែងផ្សេងៗដទៃទៀតសរុបចំនួន៤៣ អគារ។

ដោយឡែក «សន្តិភាព» បានជួយឱ្យកម្ពុជាបានរៀបចំជាលើកដំបូងនូវព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ប្រកបដោយជោគជ័យ ដោយកម្ពុជាបានឈ្នះមេដាយសរុប ២៨២គ្រឿង ដែលមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ក្នុងចំណោមមេដាយ២៨២គ្រឿង នោះរួមមានមេដាយមាស៨១គ្រឿង, មេដាយប្រាក់៧៤គ្រឿង និងមេដាយសំរិទ្ធ១២៧ គ្រឿង។

ads banner