គជប បដិសេធចុះឈ្មោះគណបក្សមហាសាមគ្គីជាតិខ្មែរ (Video Inside)

គណបក្សមហាសាមគ្គីជាតិខ្មែរ នឹងមិនបានចូលរួមក្នុងការបោះឆ្នោតសកលខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឡើយ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សនេះ បន្ទាប់ពីមិនបានបំពេញតម្រូវការដូចតាមការស្នើសុំរបស់គជបឡើយ។

មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែង នៅថ្ងៃទី១៩ ឧសភានេះថា គណបក្សមហាសាមគ្គីជាតិខ្មែររបស់លោក ហ៊ាង គឹមស្រឿន មិនភ្ជាប់មកជាមួយនូវប្រកាសស្ដីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សឡើយ។ គណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាគណបក្សទី២ហើយ ដែលត្រូវបានគជបបដិសេធមិនចុះបញ្ជីឈរឈ្មោះបោះឆ្នោត បន្ទាប់ពីបានបដិសេធចំពោះគណបក្សភ្លើងទៀន ដែលមិនបានបំពេញតម្រូវការនីតិវិធី តាមសេចក្តីត្រូវការចង់បានរបស់គជប។

គិតរហូតមកទល់ពេលនេះ, គណបក្សដែលត្រូវបានអនុញ្ញាតចូលរួមក្នុងការបោះឆ្នោត មានចំនួនសរុប១៨គណបក្ស ក្នុងនោះរួមមានគណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សធម្មាធិបតេយ្យ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សខ្មែរអភិរក្ស, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សបំណងពលរដ្ឋ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សខ្មែរឈប់ក្រ, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកសិករ។

ads banner