អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានចេញពីតុលាការ ចំពេលសន្តិសុខតឹងតែង

អ៊ីស្លាម៉ាបាត៖ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) បានចាកចេញពីតុលាការ ចំពេលសន្តិសុខតឹងតែង។

អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក លោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) ដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទពុករលួយ និងអំពើភេរវកម្ម បានចាកចេញពីតុលាការប្រឆាំងភេរវកម្ម នៅទីក្រុង ឡាហ័រ (Lahore) កាលពីថ្ងៃទី១៩ ខែឧសភា។

លោក ខាន់ ត្រូវបានទម្លាក់ពីអំណាច កាលពីខែមេសា ឆ្នាំមុន។ គណបក្ស តេរីគ អេ អ៊ីនសាហ្វ (Tehreek-e-Insaf) របស់អតីតនាយករដ្ឋមន្ត្រី Imran Khan បានចោទប្រកាន់ភ្នាក់ងារចារកម្ម កាលពីថ្ងៃអង្គារ សប្តាហ៍នេះថា ជាអ្នកទទួលខុសត្រូវចំពោះការបាញ់ប្រហារ និងការដុតបំផ្លាញ ក្នុងអំឡុងការតវ៉ាដោយហិង្សា ដែលកើតមានបន្ទាប់ពីមានការការចាប់ខ្លួនរូបលោកខាន់ កាលពីសប្តាហ៍មុន។

លោក ខាន់ ដែលក៏ជាអតីតកីឡាករបាល់គ្រីឃីត (cricket) រូបនេះបានធ្វើយុទ្ធនាការប្រឆាំងនឹងយោធាដ៏មានឥទ្ធិពលរបស់ប្រទេសប៉ាគីស្ថាន ដែលគ្រប់គ្រងសេវាស៊ើបការណ៍សម្ងាត់របស់ប្រទេសនេះ ចាប់តាំងពីត្រូវបានបណ្តេញចេញពីអំណាច កាលពីឆ្នាំមុន។

លោក ខាន់ ដែលមានអាយុ ៧០ ឆ្នាំគឺជាអ្នកនយោបាយដ៏មានប្រជាប្រិយបំផុតរបស់ប្រទេសប៉ាគីស្ថាន ហើយការចាប់ខ្លួនរបស់លោក លើការចោទប្រកាន់ពីបទពុករលួយកាលពីសប្តាហ៍មុន បន្ទាប់ពីមានវិបត្តិនយោបាយជាច្រើនខែ ដែលជំរុញឱ្យអ្នកគាំទ្ររបស់លោកបាននាំគ្នាមកកកកុញនៅតាមដងផ្លូវនៃទីក្រុងជាច្រើន។

ការប៉ះទង្គិចគ្នាដោយហឹង្សាបានផ្ទុះឡើងជាមួយប៉ូលីស ខណៈអគាររដ្ឋាភិបាលត្រូវបានដុតបំផ្លាញ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៩ នាក់បានស្លាប់ នៅក្នុងភាពចលាចលនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner