បាតុកម្មប្រឆាំងកិច្ចប្រជុំប្រទេស G7 នៅប្រទេសជប៉ុន

ហ៊ីរ៉ូស៊ីម៉ា៖ បាតុកម្មប្រឆាំងក្រុមប្រទេស G7 ខណៈមេដឹកនាំនៃប្រទេសទាំងនោះ ទៅទស្សនាឧទ្យានសន្តិភាព «ហ៊ីរ៉ូស៊ីម៉ា» នៅប្រទេសជប៉ុន។

បាតុកររាប់រយនាក់បានដើរ តាមដងផ្លូវនៃទីក្រុង ហ៊ីរ៉ូស៊ីម៉ា (Hiroshima) ដោយកាន់បដាដែលសរសេរថា «គ្មានកិច្ចប្រជុំកំពូល G7 ចក្រពត្តិនិយមទេ!» (No G7 imperialist summit) , និងបដាថា «ប្រគល់អ៊ុយក្រែន!» (Hands off Ukraine!) និង «គ្មានសង្រ្គាម លើប្រទេសចិនទេ!»’។

បាតុកម្មនេះធ្វើឡើង ក្នុងពេលដែលមេដឹកនាំ G7 បានប្រមូលផ្តុំគ្នា នៅទីក្រុងជប៉ុន សម្រាប់កិច្ចប្រជុំកំពូលក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខ នៅលើពិភពលោក ហៅកាត់ថា G7 រយៈពេលបីថ្ងៃ។

G7 កំពុងសម្លឹងមើលការរឹតបន្តឹងបន្ថែមទៀត ពង្រឹងការដាក់ទណ្ឌកម្មដែលមានស្រាប់ បិទចន្លោះប្រហោង និងដាក់សំពាធក្រុមហ៊ុនរុស្ស៊ីកាន់តែច្រើន និងដៃគូអន្តរជាតិរបស់ពួកគេឱ្យដាក់ទណ្ឌកម្ម។

អ៊ុយក្រែន កាលពីថ្ងៃសុក្រ បានបញ្ជាក់ថា ប្រធានាធិបតី លោក Volodymyr Zelenskyy នឹងចូលរួមជាមួយមេដឹកនាំ G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ាផងដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner