បាតុកម្មប្រឆាំងកំណែទម្រង់ប្រព័ន្ធតុលាការនៅអ៊ីស្រាអែល ចូលដល់សប្តាហ៍ទី២០

តែលអាវីវ៖ ប្រជាជនអ៊ីស្រាអែលនៅតែបន្តការតវ៉ា ប្រឆាំងនឹងកំណែទម្រង់ប្រព័ន្ធតុលាការដែលបានឈានចូលដល់សប្តាហ៍ ទី២០ហើយ។

ក្រុមបាតុករអ៊ីស្រាអែលបានប្រមូលផ្តុំបេះដូង នៃរដ្ឋធានី តែលអាវីវ (Tel Aviv) កាលពីថ្ងៃសៅរ៍ សប្តាហ៍នេះ ដែលជាសប្តាហ៍ទី ២០ ជាប់ៗគ្នា នៃការបន្តយុទ្ធនាការរបស់ពួកគេប្រឆាំងនឹងផែនការកំណែទម្រង់ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាលស្តាំនិយម ដែលពួកគេបានចាត់ទុកថាជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ។

ចំនួនអ្នកតវ៉ាបានធ្លាក់ចុះ ធៀបនឹងសប្តាហ៍មុន ខណៈដែលទីក្រុងនានារបស់អ៊ីស្រាអែលបានរងការបាញ់គ្រាប់រ៉ុក្កែត ជាមួយនឹងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជីហាត ប៉ាឡេស្ទីន ក្នុងអំឡុងពេលប្រាំថ្ងៃ។

អ្នកឆ្លើយឆ្លងព័ត៌មាន AFP បាននិយាយថា ការចូលរួមត្រូវបានបម្រុងទុក នៅសប្តាហ៍នេះ បើទោះបីជានាយករដ្ឋមន្រ្តី បេនចាមីន ណេតានយ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃទី ២៧ ខែមីនាបានប្រកាស “ផ្អាក” ដើម្បីអនុញ្ញាតឱ្យមានកិច្ចពិភាក្សាស្តីពី កំណែទម្រង់ដែលកំពុងផ្លាស់ប្តូរតាមរយៈសភា និងបំបែកប្រទេស។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា មានអ្នកចូលរួមរាប់ម៉ឺននាក់ ដូចនៅក្នុងការតវ៉ាមុនៗខ្លះដែរ។ សំណើកំណែទម្រង់របស់រដ្ឋាភិបាលនឹងកាត់បន្ថយសិទ្ធិអំណាចរបស់តុលាការកំពូល និងផ្តល់ឱ្យអ្នកនយោបាយនូវអំណាចកាន់តែច្រើនលើការជ្រើសរើសចៅក្រម។

អ្នកវិទ្យាសាស្ត្រ Amos Tanay អាយុ ៥២ ឆ្នាំបាននិយាយថា “យើងកំពុងឈររួមគ្នាដើម្បីការពារលទ្ធិប្រជាធិបតេយ្យរបស់អ៊ីស្រាអែល” ។

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ណេតានយ៉ាហ៊ូ ដែលជាក្រុមចម្រុះរវាងគណបក្ស លីគូទ (Likud) របស់លោក និងសម្ព័ន្ធមិត្តជ្វីហ្វនិយមជ្រុល និងគ្រិស្តអូស្សូដក់ អះអាងថា ការផ្លាស់ប្តូរនេះគឺចាំបាច់ដើម្បីធ្វើឲ្យមានតុល្យភាពអំណាចឡើងវិញ រវាងសមាជិកសភា និងប្រព័ន្ធតុលាការ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner