ជប៉ុន-កូរ៉េខាងត្បូងបញ្ជាក់ពីការកែលម្អទំនាក់ទំនងទ្វេភាគី

ហ៊ីរ៉ូស៊ីម៉ា៖ លោក Kishida និង Yoon បញ្ជាក់សារជាថ្មីអំពីការកែលម្អទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូង។

នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio និងប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol បានជួបពិភាក្សាទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។

កិច្ចប្រជុំកំពូលរបស់មេដឹកនាំទាំងពីរ កាលពីថ្ងៃអាទិត្យ បានធ្វើឡើង បន្ទាប់ពីពួកគេបានទៅទស្សនាវិមានអនុស្សាវរីយ៍ឧទ្ទិសដល់ជនរងគ្រោះកូរ៉េដោយការទម្លាក់គ្រាប់បែកបរមាណូក្នុងឆ្នាំ ១៩៤៥។

ពួកលោកបានបញ្ជាក់ឡើងវិញនូវជំហររបស់ពួកគេលើការកែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរដោយការសរសើរចំពោះទង្វើ និងពាក្យសម្ដីរបស់គ្នាទៅវិញទៅមក។

លោក Kishida បានសង្កត់ធ្ងន់ថា ការគោរពនៅឯពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះដោយគ្រាប់បែកបរមាណូរបស់កូរ៉េរួមគ្នាជាមួយ Yoon និងជំទាវទីមួយគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងសន្តិភាពពិភពលោក។

ជាការតបស្នងវិញ លោក Yoon បានលើកឡើងអំពីដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់ Kishida ទៅកាន់ទីក្រុងសេអ៊ូល។ ប្រធានាធិបតីកូរ៉េខាងត្បូងបានកត់សម្គាល់ថា ការលើកឡើងរបស់ Kishida អំពីរបៀបដែលការឈឺចិត្តរបស់គាត់ចំពោះការឈឺចាប់របស់ពលករក្នុងសម័យសង្គ្រាមបានធ្វើឱ្យប្រជាជនកូរ៉េខាងត្បូងមានការភ្ញាក់ផ្អើល៕ ប្រភពពី NHK ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner