ភ្លើងឆេះព្រៃខ្លាំង នៅភាគខាងលិចប្រទេសអេស្ប៉ាញ

ម៉ាទ្រីត៖ ក្រុមអ្នកពន្លត់អគ្គីភ័យបានប្រយុទ្ធនឹងភ្លើងឆេះព្រៃ ដែលកំពុងឆាបឆេះ ភាគខាងលិចប្រទេសអេស្ប៉ាញ។

ក្រុមមន្ត្រីបាននិយាយថា អ្នកពន្លត់អគ្គីភ័យដែលគាំទ្រដោយទាហានបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅភាគខាងលិចប្រទេសអេស្ប៉ាញ ដែលបានបង្ខំមនុស្សរាប់រយនាក់ឱ្យជម្លៀសខ្លួនចេញពីភូមិក្បែរនោះ។

អាជ្ញាធរក្នុងតំបន់បានស្តីបន្ទោសចំពោះការដុតភ្លើងដែលបានកើតឡើង កាលពីថ្ងៃពុធ សប្តាហ៍នេះ នៅជិតភូមិមួយ ក្នុងតំបន់ដែលមានប្រជាជនតិច ជាប់ព្រំដែនប្រទេសព័រទុយហ្គាល់។

អាជ្ញាធរអេស្ប៉ាញបាននិយាយកាលពីថ្ងៃសៅរ៍ សប្តាហ៍នេះថា ក្រុមអ្នកពន្លត់អគ្គីភ័យ និងទាហានកំពុងគ្រប់គ្រងដើម្បីទប់ស្កាត់ការឆាបឆេះនៅភាគខាងលិចរបស់ប្រទេស ដែលបានបង្ខំមនុស្សរាប់រយនាក់ឱ្យជម្លៀសចេញពីភូមិក្បែរនោះ ខណៈដែលខ្យល់បក់ខ្លាំងបានធូរស្រាល។

អ្នកសម្របសម្រួលផ្នែកការពារស៊ីវិល លោក ណែវ វីឡា (Nieves Villar) បាននិយាយថា “ថ្ងៃនេះយើងសង្ឃឹមថា នឹងយកឈ្នះទៅលើភ្លើងឆេះនេះ… វាជាកិច្ចការដ៏តឹងតែងមួយ” ដោយបន្ថែមថាលក្ខខណ្ឌកំពុងប្រសើរឡើង ខណៈដែលល្បឿនខ្យល់ខ្ពស់នៃប៉ុន្មានថ្ងៃថ្មីៗនេះបានធ្លាក់ចុះមកវិញ។

ទោះបីជាមានភាពប្រសើរឡើងក៏ដោយ លោក បាននិយាយថាអាជ្ញាធរ “នៅតែឆ្ងាយពីការនិយាយថា ភ្លើងនេះស្ថិតនៅក្រោមការគ្រប់គ្រង” ដោយខ្យល់ត្រូវបានគេរំពឹងថានឹងស្ងប់ស្ងាត់នៅថ្ងៃអាទិត្យនៅពេលដែលមានលទ្ធភាពនៃភ្លៀងធ្លាក់បន្តិច៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner