សម្តេចតេជោ ហ៊ុន សែន៖ មានសន្តិភាព និងការអភិវឌ្ឍ ទើបយើងមានឱកាសទទួលបានការងារធ្វើ

ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានសន្តិភាព និងការអភិវឌ្ឍ ទើបយើងមានការងារធ្វើ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ដូច្នេះនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតជាង ២ម៉ឺននាក់, ទស្សនាពិព័រណ៌សមិទ្ធផលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដែលជាសមិទ្ធផលកើតចេញនយោបាយ ឬគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាមួយសន្តិភាព និងការអភិវឌ្ឍ ទើបយើងមានឱកាសទទួលបានការងារធ្វើ ដើម្បីចិញ្ចឹមជីវិតខ្លួននិងគ្រួសារ។

សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាល មានគោលនយោបាយជាក់លាក់ដើម្បីជួយដោះស្រាយទៅតាមដំណាក់កាល មិនមែនគោលនយោបាយបោកប្រាស់ដូចអ្នកដទៃនោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា មានអ្នកខ្លះ សន្យាបោកប្រាស់ ដោយសន្យាផ្តល់ប្រាក់ខែប៉ុណ្ណេះ ប្រាក់ខែប៉ុណ្ណោះជាដើម៕ ដោយ ៖ ស៊ូ វណ្ណលុក ,វេង លឹមហួត ,សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner